ភ្នំពេញ ៖ លោក កែវ រ៉េមី ប្រធានគណកម្មាធិការសិទ្ធិមនុស្សត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាតំណាងកម្ពុជា ប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុក សិទិ្ធមនុស្ស ហៅកាត់ថាអាយឆា សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២ដល់២០២៤។
សូមបញ្ជាក់ថា, បើយោងតាមលិខិតជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ជម្រាបជូនដល់រដ្ឋមន្ត្រីក្រសួងការបរទេស និងប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រាជរដ្ឋាភិបាលបាន សម្រេចប្រគល់តួនាទីជូន លោក កែវ រ៉េមី ដើម្បីធ្វើជាតំណាងឱ្យកម្ពុជាប្រចាំអាយឆា ដើម្បីដឹកនាំធ្វើជា ប្រធានអាយឆាក្នុងឆ្នាំ២០២២ក្នុងពេលដែលកម្ពុជាធ្វើ ប្រធានអាស៊ានប្តូរវេន។
ក្នុងសេចក្តីជូនដំណឹងបាន បញ្ជាក់ថា៖ «តែងតាំងលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើជាតំណាងកម្ពុជាប្រចាំអាយឆាដោយហេតុថានៅ ឆ្នាំ២០២២ខាងមុខ ដើម្បីគ្រប់ឱ្យមានសង្គតភាពនៃ
ដំណើរការការងារសិទិ្ធមនុស្សទាំងថ្នាក់ជាតិថ្នាក់តំបន់ និងក្របខ័ណ្ឌអង្គការសហប្រជាជាតិ» ។
រាជរដ្ឋាភិបាលក៏បានអនុញ្ញាតដល់គណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជារៀបចំគម្រោងស្នើសុំថវិកាប៉ាន់ស្មាន សម្រាប់ចាត់ចែងដឹកនាំកិច្ចប្រជុំអោយឆាចំនួន៦ ក្នុងពេល ដែលអាយឆាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្នុង ឆ្នាំ២០២២នេះ។
គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិ មនុស្ស ត្រូវបានបង្កើតឡើងនៅក្នុងខែតុលា ឆ្នាំ២០០៩ ដើម្បីពង្រឹងបន្ថែមទៀតជាមួយនឹងការផ្សព្វផ្សាយសេចក្តី ប្រកាសសិទ្ធិមនុស្សអាស៊ាន (AHRD) និងសេចក្ដីថ្លែង ការណ៍ទីក្រុងភ្នំពេញស្តីពីការអនុម័ត AHRD ដែលចុះ ហត្ថលេខាដោយមេដឹកនាំអាស៊ាន។
សមាជិកអាយឆា ត្រូវបានគេហៅថាតំណាង ដែលត្រូវ បានតែងតាំងដោយរដ្ឋាភិបាលរៀងៗខ្លួន ជារៀងរាល់ឆ្នាំ អាយឆា កំណត់កម្មវិធី និងសកម្មភាពអាទិភាពខ្ពស់របស់ ពួកគេសម្រាប់ឆ្នាំ ដោយផ្អែកលើផែនការការងារ និងជា ការឆ្លើយតបទៅនឹងការលេចចេញនូវស្តីពីសិទ្ធិមនុស្សនៅ ក្នុងតំបន់។ អាយឆា រៀបចំកិច្ចប្រជុំទៀងទាត់ចំនួនពីរក្នុង មួយឆ្នាំ និងកិច្ចប្រជុំបន្ថែមនៅពេលចាំបាច់ ហើយរាយ ការណ៍ជូនរដ្ឋមន្ត្រីការបរទេសអាស៊ាន៕
ដោយ : សិលា