អគ្គនាយកស៊ីម៉ាក់​ មកដឹងពីមូលហេតុនាយឧត្តមសេនីយ៍លេីកម្រាមដៃទាំង៥បង្ហាញនៅពេលពិភាក្សាជាមួយខ្ញុំនៅវិមានឈ្នះ=ឈ្នះ!

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានបង្ហោះសារនៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ នៅព្រឹកថ្ងៃ​អង្គារ​ទី​០៣​ ខែមករា​ ឆ្នាំ​២០២២នេះយ៉ាង​ដូច្នេះ​ថា៖​ មកដឹងពីមូលហេតុលោកនាយឧត្តមសេនីយ៍​ ហ៉ឹម​ យ៉ាន់​ លេីកម្រាមដៃទាំង៥បង្ហាញនៅពេលពិភាក្សាជាមួយខ្ញុំនៅវិមានឈ្នះ-ឈ្នះ!

នៅក្នុង​សំណេរ​ហ្វេសប៊ុក​របស់​លោក​ ហេង​ រតនា​ បានបញ្ជាក់ទៀតថា​ តាមពិតលោកនាយឧត្តមសេនីយ៍​ នៅពេលឃេីញការតាំងបង្ហាញអំពីប្រភេទគ្រាប់មីនតោន​និងចំការមីន​ ធ្វេីឱ្យឯ.ឧនាយឧត្តមសេនីយ៍រំលឹកនឹកឃេីញពីកំរងអនុស្សាវរីយ៍ដ៍រន្ធត់បំផុតមួយនៃជីវិតរបស់គាត់​! ។ លោកនាយឧត្តមសេនីយ៍​​ បានថយទៅអង្គុយនៅក្បែរជញ្ជាំងចម្លាក់នៃផ្នែកជាន់ផ្ទាល់ដីនៃវិមានឈ្នះ​-ឈ្នះ​ ដោយទឹកមុខស្រងូតស្រងាត់បំផុត​ ហេីយយេីងក៏បបួលគាត់សន្ទនា!

ការលេីកម្រាមដៃប្រាំនោះ​ លោកនាយឧត្តមសេនីយ៍​ ហ៉ឹម​ យ៉ាន់​ បានបញ្ជាក់ថា​ ក្នុងសម័យសង្គ្រាម​ ហេីយក្នុងដំណេីរទៅសមរភូមិមុខម្តងនោះ​ តាមផ្លូវពីខេត្តកំពង់ធំទៅខេត្តព្រះវិហារ​ រថយន្តរបស់លោកមានកម្លាំង​ ៥នាក់​ត្រូវបានពួកខែ្មរក្រហមពួកស្ទាក់វាយប្រហារ​ដោយដាក់គ្រាប់មីនតោននិងបាញ់ប្រហារសង្គ្រប់សម្លាប់តែម្តង! រថយន្តរបស់លោកពេលនោះជាន់មីនតោនផ្ទុះយ៉ាងខ្លាំង​ តែជាសំណាងធំណាស់​ ដែលជាន់គ្រាប់មីនតោនផ្ទុះនោះ​ ធ្វេីឱ្យអ្នកបេីកបរបាក់ជេីងម្ខាង​រីឯបួននាក់ទៀតរងរបួសស្រាលៗ​ប៉ុណ្ណោះ​ នៅពេលគ្រាប់មីនផ្ទុះឡេីងជាមួយសំឡេងយ៉ាងខ្លាំង​ ផ្សែងនិងធូលីងងឹតដូចយប់ កម្លាំងខែ្មរក្រហមដែលពួនស្ទាក់នោះក៏បានបាញ់សន្ធាប់ដោយកាំភ្លេីងប៊េ៤០ផង​ និងកាំភ្លេីងស្វ័យប្រវត្តិផ្សេងៗផង​ ធ្វេីឱ្យលោកមានកម្លាំងតែ​ ៥នាក់ដោយម្នាក់កំពុងរងរបួសផងនោះ​ ប្រយុទ្ធបាញ់តតាំងគ្នាអស់រយៈពេលជាងកន្លះម៉ោង​ ទេីបកម្លាំងកងទ័ពចល័តមកជួយប្រយុទ្ធបណ្តេញពួកខែ្មរក្រហមទាំងនោះបានជោគជ័យ។

បន្ថែមពីនេះ​ អគ្គនាយកស៊ីម៉ាក់​រូបនេះ​ បានសង្កត់ធ្ងន់ថា​ នេះជាព្រឹតិ្តការណ៍ដ៍រន្ធត់មួយនៃជីវិតរបស់លោកនាយឧត្តមសេនីយ៍​ ហ៉ឹម​ យ៉ាន់​ និងអត្ថន័យលេីកម្រាមដៃ​ ៥បង្ហាញខ្ញុំនៅពេលនោះ!​ សូមក្មួយៗយុវជនស្វែងយល់និងសិក្សាបន្ថែមចំពោះរឿងរ៉ាវកំរិតជាតិ​ អង្គភាព​ សហគមន៍​ និងបុគ្គលម្នាក់ៗ​ ដេីម្បីដឹងច្បាស់ពីមរតកសង្គ្រាម! ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print