ដុតសំរាមរាលដាលឆេះទូកុងតឺន័រ​ផ្អេីលដល់អាជ្ញាធរមានសមត្ថកិច្ចចុះធ្វើអន្តរាគមន៍

ចែករំលែក៖

​ ភ្នំពេញ​ ៖​ មានករណីគ្រោះអគ្គិភ័យមួយបានកេីតឡេីង​ ដោយសារតែការដុតសំរាមហើយឆ្លងរាលដាលទៅឆាបឆេះទូកុងតឺន័រ​ មួយទូ​ នាវេលាម៉ោង​១០និង០០នាទីព្រឹក​ ថ្ងៃទី០៤​ ខែមករា​ ឆ្នាំ២០២២​ ស្ថិតនៅចំណុចផ្លូវលេខ២​០អា ភូមិក្រាំង​ សង្កាត់ទៀន​ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ព្រមទាំងឆេះបំផ្លាញអស់សម្ភារទាំងស្រុង។
​ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងថា​ ម្ចាស់ទីតាំងមានឈ្មោះ​ លាង​ អ័រ ភេទប្រុស អាយុ​ ២៣ឆ្នាំ​ មុខរបរអ្នកគ្រប់គ្រង។ ចំពោះមូលហេតុ​នៃការឆាបឆេះ​នេះគឺបណ្តាលមកពីការ​ដុតសំរាម​បង្កជាអគ្គិភ័យ។
​ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ បណ្តាលឱ្យឆាបឆេះទូកុងតឺន័រ​ទំហំ​ (២ម៉ែត្រ x ៦ម៉ែត្រ​)​ ឆេះថ្នាំលាបខ្សែភ្លេីងសាឡុងអស់ទាំងស្រុង​ តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។
​ ចំពោះប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញរបស់យេីងបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​១គ្រឿង ប្រើប្រាស់ទឹកអស់​១ឡាន ស្មើនឹង៦ម៉ែត្រគូប​​ និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​១ឡាន​ ស្មេីនឹង​៦ម៉ែត្រគូប​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ១០និង៤០នាទីនាថ្ងៃដដែល៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print