ក្លិប Watford ច្រានចោលការអះអាងរបស់សេណេហ្គាល់អំពីការរារាំងកីឡាករ Sarr ក្នុងព្រឹត្តិការណ៍ប្រកួត Africa Cup of Nations

ចែករំលែក៖

ក្លិប Watford បានច្រានចោលការចោទប្រកាន់របស់សហព័ន្ធបាល់ទាត់សេណេហ្គាល់ (FSF) កាលពីថ្ងៃចន្ទ ទី៣ ខែមករា ឆ្នាំ២០២២ពីការរារាំងខ្សែប្រយុទ្ធ Ismaila Sarr មិនឲ្យចូលរួមប្រកួតក្នុងពានរង្វាន់ Africa Cup of Nations នាពេលខាងមុខ។

សហព័ន្ធបាល់ទាត់សេណេហ្គាល់ FSF បាន​អះអាង​ថា ក្លិប Watford បាន​បង្ហាញ​ពី​អាកប្បកិរិយា​មិន​គោរព មិនឲ្យតម្លៃ និង​រើសអើង។ ទោះជាយ៉ាងណាក៏ដោយក្លិប Watford ជឿជាក់ថា កីឡាករ Sarr ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសជង្គង់ និងមិនបានបង្ហាញខ្លួនឱ្យក្លិបនៅ Premier League ចាប់តាំងពីខែវិច្ឆិកាមកនោះ មិនទាន់ជាសះស្បើយក្នុងការបង្ហាញខ្លួនក្នុងការប្រកួតនៅប្រទេសកាមេរូននៅចុងខែនេះទេ។

ការប្រកួត Africa Cup of Nations នឹងចាប់ផ្តើមនៅថ្ងៃទី៩ ខែមករា ហើយដំណើរការរហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ដែលធ្វើឲ្យប៉ះទង្គិចជាមួយរដូវកាលធំៗរបស់ក្លិបអឺរ៉ុប។

សេចក្តីថ្លែងការណ៍របស់ FSF បានឲ្យដឹងថា “សហព័ន្ធកីឡាបាល់ទាត់សេណេហ្គាល់ សូមសម្តែងនូវការថ្កោលទោសយ៉ាងខ្លាំងចំពោះអាកប្បកិរិយាមិនគោរព ការប្រមាថ និងការរើសអើងរបស់ថ្នាក់ដឹកនាំក្លិប Watford ដែលស្វែងរកគ្រប់មធ្យោបាយដើម្បីរារាំងកីឡាករមិនឱ្យលេងជាមួយក្រុមជម្រើសជាតិរបស់គាត់” ។

ភ្លាមៗក្លិប Watford បានឆ្លើយតបជាមួយនឹងសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួនរបស់ពួកគេដោយអញ្ជើញ FSF ឱ្យ Sarr ពិនិត្យដោយ គ្រូពេទ្យវះកាត់ឯករាជ្យរបស់ពួកគេផ្ទាល់ដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យ និងរយៈពេលនៃការស្តារនីតិសម្បទា។ សេចក្តីថ្លែងការណ៍របស់ក្លិប Watford បានបញ្ជាក់ថា “នៅដើមខែធ្នូ ក្លិបបានសរសេរទៅកាន់សហព័ន្ធកីឡាបាល់ទាត់សេណេហ្គាល់ បង្ហាញពីការធ្វើរោគវិនិច្ឆ័យព្យាបាលរបួសរបស់ Ismaila ហើយបានតាមដានភ្លាមៗដោយផ្តល់ការស្កែន MRI ដែលលម្អិតអំពីទំហំរបួស។ បន្ទាប់ពីការពិគ្រោះបន្ថែមជាមួយអ្នកជំនាញវេជ្ជសាស្រ្ត យើងបានជូនដំណឹងដល់សហព័ន្ធនៃដំណើរការស្តារនីតិសម្បទារបស់ Ismaila និងទំនងជារយៈពេលនៃការជាសះស្បើយឡើងវិញ”។

Sarr បានចាប់អារម្មណ៍ចំពោះការលេងជាមួយ Watford ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន៥គ្រាប់ក្នុងការបង្ហាញខ្លួន ១២ប្រកួតនៅ Premier League។ ការអវត្តមានរបស់គាត់ធ្វើឲ្យក្លិបបរាជ័យ ខណៈដែលក្រុមរបស់លោក Claudio Ranieri បានចាញ់ការប្រកួតទាំង៦ចាប់តាំងពីគាត់មានរបួស ៕​

...

(រូបភាព ៖ CNA)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print