ខេត្តស្វាយរៀង៖ មានការស្រែកឆោឡោនិងទ្រហោយំពីសំណាក់ម្ដាយបន្ទាប់ពីប្រទះឃើញកូនប្រុសលង់ទឹកស្រះក្នុងភូមិខាង
ត្បូងផ្ទះចំងាយប្រហែល៥០ម៉ែត្រខណៈជាប់រវល់មានការធ្វេសប្រហែសមួយប៉ព្រិចភ្នែក។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី០៣
ខែមករា ឆ្នាំ២០២២
ស្ថិតនៅចំណុចភូមិស្វាយអាណាតឃុំញរ ស្រុកកំពង់រោទិ៍។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាក្មេងប្រុសខាងលើមានឈ្មោះជុំ សេរីរាជអាយុ០២ខួបរស់នៅភូមិស្វាយអាណាតឃុំញរ ស្រុកកំពង់រោទិ៍។
បើតាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុគេឃើញម្ដាយបានដាក់អោយកូនដើរលេងមុខផ្ទះដូចសព្វដងខណះជាប់រវល់ការងារផ្ទះក្រោយមកប្រមាណកន្លះម៉ោងក៏បានស្រែកហៅកូនដោយមិនឃើញលឹសូរមាត់ក៏ដើររកជុំវិញផ្ទះស្រាប់តែមានការភ្ញាក់ផ្អើលឃើញកូនលង់ទឹកស្រះក្នុងភូមិខាងត្បូងផ្ទះចំងាយប្រហែល៥០ម៉ែត្រនិងហៅអ្នកភូមិនាំគ្នាជួយស្រង់ដាក់លើគោកធ្វើចលនាដៃជើងអកុសលហួសពេលទៅហើយ។
អ្នកភូមិក៏បានស្ដីបន្ទោសដល់ឪពុកម្តាយមិនគួរណាមានការធ្វេសប្រហែសទុក្ខកូនតូចនៅផ្ទះម្នាក់ឯងបណ្ដាលអោយមាន វិបដ្បិសារី អស់មួយជីវិត។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់អោយក្រុមគ្រួសារយកធ្វើ
បុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលនិងសោកសង្រេងបំផុត៕
ដោយ៖ យឹម សុថាន