ខេត្តបន្ទាយមានជ័យៈមនុស្ស០២នាក់បងប្អូនរងរបួសធ្ងន់ខណៈបើករថយន្តទៅរកទិញត្រី ងក់តៃកុងរថយន្តងងុយដេករ៉េចង្កូតធ្លាក់ចូលប្រឡាយទឹកក្រឡាប់ជាច្រើនត្រឡប់បណ្ដាលឲ្យរងរបួសធ្ងន់
នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៣ខែមករា ឆ្នាំ២០២២ ។
នៅចំណុចប្រឡាយស្ទឹងសែនស្ថិតក្នុងភូមិតាគង់ ភូមិក្នាំង ឃុំណាំតៅ ស្រុកភ្នំស្រុក ។
នគរបាល ស្រុកភ្នំស្រុក បានឲ្យដឹងថា៖ជនរងគ្រោះ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង០២នាក់មានៈ ១/- ឈ្មោះ នឿម ដំ ភេទប្រុស អាយុ២០ឆ្នាំ អ្នកបើកបររថយន្តម៉ាកវីកូរ ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ1D-3305 និង អ្នករួមដំណើរ២/-ឈ្មោះ នឿម និត ភេទស្រី អាយុ៣៧ឆ្នាំ ទាំង០២នាក់ ជាបងប្អូននឹងគ្នា នៅភូមិស្មាច់ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ។
បគរបាលបញ្ជាក់ថា៖តាមការបញ្ជាក់ពីអ្នកបើកបររថយន្ត នៅមុនពេលកើតហេតុខ្លួននិងបងស្រី បានធ្វើដំណើរតាមរថយន្តមករកទិញត្រីនៅភូមិតាគង់ ភូមិក្នាំង ឃុំណាំតៅ ដើម្បីយកទៅលក់បន្ត ពេលបើកមកចំណុច ប្រឡាយស្ទឹងសែនស្ថិតក្នុងភូមិតាគង់និងភូមិក្នាំង ឃុំណាំតៅ ខ្លួនបានងក់មួយភាំង ពេលដឹងខ្លួនក៏បួងចង្កូតមកវិញជ្រុលមកខាងឆ្វេងដៃហួសស្ពានក្រឡាប់ធ្លាក់ចូលប្រឡាយជាច្រើនត្រឡប់ដែលមានទឹកត្រឹមស្មងជើង ។
នគរបាលបានបញ្ជាក់ទៀតថា៖ក្រោយពីកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំណាំតៅបានចុះទៅដល់កន្លែងកើតហេតុជួយសង្រ្គោះយកមនុស្សរងរបួសធ្ងន់ចំនួន០២នាក់នៅជាប់ក្នុងរថយន្ត រួចនាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាព កម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ចំណែករថយន្តខូចខាតទាំងស្រុង៕ វណ្ណា