សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ទិវា៧ មករា ឆ្នាំនេះ មិនមានវត្តមានសម្តេច ដើម្បីចូលរួមអបអរសាទរដោយផ្ទាល់ទេ ដោយសម្តេចជាប់បេសកកម្មទៅមីយ៉ាន់ម៉ា

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ទិវា៧ មករា ឆ្នាំនេះ មិនមានវត្តមានសម្តេច ដើម្បីចូលរួមអបអរសាទរដោយផ្ទាល់ទេ ដោយសម្តេចជាប់បេសកកម្មទៅមីយ៉ាន់ម៉ា។ សម្តេច នឹងផ្ញើសារជូនជនរួមជាតិរំលឹកពីអត្ថន័យទិវាជាតិដ៏សំខាន់មួយនេះ។ សម្តេចបន្តថា ការប្រារព្ធទិវានេះ បើធ្វើតូចពេកមិនសម បើធ្វើធំខ្លាចមានបញ្ហា នៃឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដូច្នេះហើយវិធីដែលល្អ គឺយកថ្ងៃនឹងទៅមីយ៉ាន់ម៉ាតែម្តង។
សូមបញ្ជាក់ថា, ពាក្យស្លោកក្នុងឱកាសរំឭកខួបលើកទី ៤៣ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ – ០៧.០១.២០២២)
១. ជាតិ សាសនា ព្រះមហាក្សត្រ
២. ជយោ! ព្រះរាជាណាចក្រកម្ពុជា
៣. ជយោ! គណបក្សប្រជាជនកម្ពុជាដ៏រុងរឿង
៤. ជយោ! ស្មារតី ៧ មករា ជាអមតៈ
៥. គណបក្សប្រជាជនកម្ពុជា របស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន
៦. អរគុណសន្តិភាព
៧. អបអរសាទរយ៉ាងក្លៀវក្លាខួបលើកទី ៤៣ នៃទិវាជ័យជម្នះ ៧ មករា (៧.១.១៩៧៩-៧.១.២០២២)
៨. ចងចាំជានិច្ច មហាគុណូបការៈនៃជ័យជម្នះ ៧ មករា ដែលបានសង្គ្រោះជាតិ និងប្រជាជនកម្ពុជា ឲ្យមានជីវិតរស់ឡើងវិញ រួចផុតពីរបបប្រល័យពូជសាសន៍
៩. ចងចាំជានិច្ចនូវឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ប៉ុលពតបានប្រព្រឹត្តលើប្រជាជនកម្ពុជា
១០. ៧ មករា ជាថ្ងៃកំណើតទី ២ របស់យើងទាំងអស់គ្នា
១១. បើគ្មានជ័យជម្នះ៧មករា យើងពិតជាគ្មានជីវិតរស់នៅមកដល់ថ្ងៃនេះ និងគ្មានអ្វីៗដូចបច្ចុប្បន្នឡើយ
១២. មានសន្តិភាព ទើបធានាការអភិវឌ្ឍប្រទេសជាតិ និងលទ្ធិប្រជាធិបតេយ្យ
១៣. ប្តេជ្ញាការពារសន្តិភាពឲ្យស្ថិតស្ថេរគង់វង្សមិនឲ្យបាត់បង់ទៅវិញជាដាច់ខាត
១៤. សមធម៌ សមភាព និងយុត្តិធម៌សង្គម ជាមូលដ្ឋាននៃសាមគ្គីភាពប្រជាជាតិទាំងមូល
១៥. ខិតខំអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ឆ្នាំ២០២២-២០២៧ ឲ្យមានប្រសិទ្ធ ឆ្លើយតបសំណូមពរ និងបំណងប្រាថ្នារបស់ប្រជាជន
១៦. លើកកម្ពស់ស្មារតីស្នេហាជាតិ ពង្រឹងធ្លុងសាមគ្គីភាព ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាព ទឹកដីកម្ពុជា ៕


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print