សិស្សានុសិស្សឥស្លាម២០០នាក់  បញ្ចប់វគ្គជំនាញកុំព្យូទ័រ និងភាសាអង់គ្លេស នៅសហគមន៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាល

ចែករំលែក៖

ខេត្តកំពង់ធំ៖  លោក សុះមុះ សិន  រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាប្រធានសមាគម​និស្សិត​មុស្លិមកម្ពុជា បានចូករួម ពិធីបិទវគ្គជំនាញកុំព្យូទ័រ និងភាសាអង់គ្លេស ជូនសិស្សានុសិស្ស​មុស្លិមកម្ពុជា ចំនួន២០០​នាក់  ស្ថិតនៅសហគមន៍ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាល ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ដោយមានការជួយឧបត្ថម្ភ​ពីអង្គការ Muslimehelfen  ដែលមានទីស្នាក់ការ​ នៅសាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់  ។

លោក សុះ មុះសិន បានបញ្ជាក់ថា៖  ក្រោមកិច្ចសហប្រតិបត្តិការ ក្នុងនាមជាដៃគូអភិវឌ្ឍន៍របស់​ សមាគម និស្សិតមុស្លិមកម្ពុជា អង្គការ Muslimehelfen ដែលមានទីស្នាក់ការ​នៅសាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ បានផ្តល់គម្រោងវគ្គបណ្តុះបណ្តាល​ជំនាញកុំព្យូទ័រ និង​ភាសាអង់គ្លេស ដែលជាគម្រោង​ផ្នែក​អភិវឌ្ឍន៍ធនធានមនុស្ស មួយដ៏សំខាន់ សម្រាប់ប្អូនៗជាសិស្សានុសិស្ស និងអ្នក​គ្មានជំនាញ​នេះអាច​ចាប់​យកចំណេះ ដឹងទាំងនេះទៅប្រើប្រាស់ក្នុងជីវភាពរស់នៅ និងសិក្សាស្រាវជ្រាវផងដែរ។    ​  ​ ​  ​​ ​    ​​​

លោកបន្ដថា៖  គម្រោងវគ្គបណ្តុះបណ្តាលនេះ គឺជាការផ្តល់ដោយឥតគិតថ្លៃ ដោយបានអនុវត្តចំនួន៥ លើករួចមកហើយ ក្រោមជំនួយឧបត្ថម្ភពីអង្គការ Muslimehelfen ដោយមួយលើក ត្រូវចំណាយពេល​១២​ខែ ចែកចេញជាពីរវគ្គ (០៦ខែក្នុងមួយវគ្គ) ដោយត្រូវចំណាយ​ថវិកា​ប្រ​មាណពី១២ពាន់អឺរ៉ូ ទៅ១៥ពាន់អឺរ៉ូ ក្នុងមួយឆ្នាំ លើការតំឡើងប្រព័ន្ធអគ្គិសនី, ម៉ាស៊ីនកុំព្យូទ័រ, ប្រាក់ខែគ្រូ, អ្នកសម្របសម្រួល និងចំណាយ​រដ្ឋបាលផ្សេងៗ ។ លើកទី១ ទី២ ទី៣ គឺបានបើកជូនសិស្សានុសិស្ស និងនិស្សិត នៅទីរួម​ខេត្ត​កំពង់ចាម សរុបសិក្ខាកាម បានចំនួន៤០០នាក់ និង លើកទី៤ ទី៥ និងទី៦ គឺនៅទីនេះតែម្តង ភូមិត្រពាំងឈូក  ឃុំ​បឹង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ មានសិក្ខាកាមសរុប ចំនួន ៦០០នាក់ ។ ក្រៅពីគម្រោងនានាខាងលើអង្គការ Muslimehelfen ក៏មានគម្រោងសំខាន់ៗ ដូចជា​ កសាងអគារអន្តេវាសិកដ្ឋាននិស្សិតនារីមុស្លិម ចំនួន ២កន្លែង ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅរាជធានីភ្នំពេញ គម្រោងទឹកស្អាតតាមជនបទ ការ​ផ្តល់ប្រាក់កម្ចីឥណទាន ឥតការប្រាក់ ដល់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ខណ្ឌដូនពេញ និង​ខណ្ឌ​ជ្រោយចង្វា រាជធានីភ្នំពេញ ការផ្តល់អំណោយសង្គ្រោះ​បន្ទាន់ដល់ជនរងគ្រោះដោយសារ​មហន្តរាយ គ្រោះធម្មជាតិ ដូចជា ទឹកជំនន់ ខ្យល់ព្យុះ ភ្លើងឆេះផ្ទះ បានជាងនៅតាមបណ្តា ខេត្ត/រាជធានី និងការផ្តល់​ថវិកាសម្រាប់រៀបចំកម្មវិធីស្រាយបួសក្នុង ខែរ៉ាម៉ាដន និងកម្មវិធី Qurban ជារៀងរាល់ឆ្នាំ វគ្គបណ្តុះបណ្តាល​​​វិជ្ជាជីវៈកាត់ដេរ ដោយឥតគិតថ្លៃ នៅខេត្តកំពង់ចាម និងក្រចេះ ។

លោក សុះមុះសិន បានផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្ស ត្រូវយកចំណេះ​ដឹងនេះទៅប្រើប្រាស់​ក្នុង​ការសិក្សាស្រាវជ្រាវ និងបំពេញ ចំណុចកង្វះខាតរបស់ប្អូនៗ ដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយជាធនធាន​មនុស្ស ពោពេញដោយសមត្ថភាព ត្រៀមខ្លួនប្រកួតប្រជែងទី ផ្សារការងារ​ពេលបញ្ចប់​ការសិក្សា​។ លោកក៏បានជម្រុញឲ្យប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ព្រោះឥឡូវ មាន​តែ​អ្នក​ចេះទេ​ទើប​ប្រលងជាប់ ពិសេសប្អូនៗ ដែលនឹងត្រូវប្រលងមធ្យមសិក្សា បឋមភូមិ និងទុតិយភូមិនាពេលខាងមុខធ្វើ​យ៉ាងណាប្រលងឲ្យបានជាប់និទ្ទេសល្អ ជាសិស្សពូកែជាដើម។

លោក សុះ មុះ សិន ក៍បានថ្លែងអំណរគុណដល់អង្គការ Muslimehelfen​ ដែលតែងផ្សារភ្ជាប់ និងជ្រោម​ជ្រែងដល់សហគមន៍ឥស្លាមនៅកម្ពុជា តាមរយៈការចូលរួមចំណែកផ្តល់ជា គម្រោងអភិវឌ្ឈន៍​នានាសំដៅ​ លើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងសូមឲ្យអង្គការនេះបន្តបេសកកម្មរបស់ខ្លួន និង​ពង្រីក​សកម្មភាពឲ្យកាន់តែទូលំទូលាយបន្ដទៀតនៅកម្ពុជា ៕

20160416195008 (2)

ax11

sa21

sa32

sd32

ដោយ៖ សំរិត​

111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print