ឃាត់ខ្លួន​ក្មេង​ទំនើង​២​នាក់​ករណី​រក្សា​ទុក​ឧបករណ៍​ល្មើស​នៅ​ជាប់​ខ្លួន​

ចែករំលែក៖

​ភ្នំពេញ​៖​ ក្មេង​ទំនើង​២​នាក់​ ត្រូវ​បាន​កំលាំង​អត្ត​រាគ​មន៍​ ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​ប៉ុស្តិ៍​នគរបាល​ភ្នំពេញ​ថ្មី​ យក​មក​សាកសួរ​ ក្រោយ​ពី​ត្រួតពិនិត្យ​ឃើញ​មាន​ឧ​បក​ណ៍​ល្មើស​មួយ​ចំនួន​នៅ​ជាប់​ខ្លួន​ ។​

​ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៤​និង​០០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្លូវ​១០០៣​ ក្រុម​៧​ ភូមិ​បា​យ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​

​សមត្ថកិច្ច​ប្រាប់​ថា​ ជនសង្ស័យ​ទី​១​ ឈ្មោះ​ មាស​ វុ​ទ្ធី​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ស្នាក់​នៅ​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ និង​ទី​២​ឈ្មោះ​ អ៊ុ​ក​ ផា​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​ជាង​ពិ​ដាន​ ស្នាក់​នៅ​សង្កាត់​ច្បារ​អំពៅ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ។​

​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ មុន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ ខណៈ​ដែល​កំលាំង​អត្ត​រាគ​មន៍​ខណ្ឌ​សែន​សុខ​កំពុង​ល្បាត​នៅ​គោលដៅ​ខាងលើ​ បានឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហ្សូ​ម​មឺ​រ​ ពណ៌​ទឹកប្រាក់​ មិន​មាន​ស្លាក​លេខ​ ឌុ​ប​គ្នា​គួរ​អោយ​សង្ស័យ​ ក៏​ហៅ​អោយ​ឈប់​ត្រួតពិនិត្យ​ ក៏​ឃើញ​ក្នុង​ហោប៉ៅ​ខោ​ ឈ្មោះ​ អ៊ុ​ក​ ផា​ មាន​លាក់​ទុក​សម្ភារ​ល្មើស​មួយ​ចំនួន​ ក៏​ឃាត់​យក​មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី​ ដើម្បី​សាកសួរ​ ។​

​ក្នុង​ករណី​ខាងលើ​នេះ​ នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​បាន​ដកហូត​សោ​ខ្សៀ​លេខ​៨​ចំនួន​១​ ដែក​លួស​ឆ្នៃ​ចំនួន​១​ ដែក​ចុង​ស្រួច​ចំនួន​២​ ទួល​ឡឺ​វី​ស​ចំនួន​១​ និង​ដកហូត​ម៉ូតូ​ ម៉ាក​ហ្សូ​ម​មឺ​រ​ ពណ៌​ទឹកប្រាក់​ អត់​ស្លាក​លេខ​ មួយ​គ្រឿង​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២​នាក់​ កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ៕​

IMG-20160419-WA0000

IMG-20160419-WA0001

ដោយ៖ តុង​ សីហា​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print