ខេត្តកំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកគងពិសីបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាឆបោកម៉ូតូយ៉ាងសកម្មខណៈជននេះឆបោកម៉ូតូពីជនរងគ្រោះបានមួយគ្រឿងយកទៅបញ្ចាំ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះនេះធ្វើឡើងកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។
តាមពាក្យប្តឹងរបស់ជនរងគ្រោះមានឈ្មោះ ទូច ដារ៉ា ភេទប្រុសអាយុ៤១ឆ្នាំរស់នៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ដោយឡែកជនសង្ស័យមានឈ្មោះ ម៉ូ ប៊ុនហុង ភេទប្រុសអាយុ១៩ឆ្នាំមានទីលំនៅភូមិ
ត្រោក ឃុំទឹកថ្លា ស្រុកព្រៃវែងខេត្តព្រៃវែង។ តាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថា៖កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ជនសង្ស័យបានមកខ្ចីម៉ូតូពីជនគ្រោះមួយគ្រឿងម៉ាកហុងដាសេ១២៥សេរី២០២០ឡើងតែមពី២០២២ពណ៌ខ្មៅពាកស្លាកលេខភ្នំពេញ១IF៣៣១៥ ហើយបានយកទៅបញ្ចាំក្នុងតម្លៃ៨៨០ដុល្លាសហរដ្ឋអាមេរិក។ ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីជនរងគ្រោះក៏បើកការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងដូចជា៖លុយចំនួន៣០០ដុល្លា ទូរស័ព្ទ២គ្រឿងនិងក្រដាសបញ្ចាំមួយសន្លឹក។
ប្រជាពលរដ្ឋក៏បានសំណូមពរសូមអោយលោកអធិការស្រុកគងពិសី និងលោកឧត្តតមសេនីយ៍ទោ ស្នងការខេត្តកំពង់ស្ពឺជួយមានវិធានការអនុវត្តច្បាប់ទៅលើកន្លែងរកស៊ីទទួលបញ្ចាំទាំងនោះផងថាតើហេតុអ្វីបានជាពួកគេហ៊ានទទួលយកម៉ូតូដែលគ្មានឯកសារត្រឹមត្រូវពីក្រុមជនសង្ស័យដោយមិនខ្លាចជាប់ពាក់ព័ន្ធនិងច្បាប់បទទទួលផលចោរកម្មទៅវិញ?
បច្ចុប្បន្នជនសង្ស័យត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីកសាងសំណុំរឿរឿងចាត់ការបន្តតាមនីតិវិធ៕
ដោយ៖ ចន្ទ លីហ្សា