មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​ធ្វើ​នំ​អត់​ម្សៅ​ក្នុង​ការ​រៀបចំ​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​ កេង​ចំណេញ​ច្រើន​សន្ធឹកសន្ធាប់​លើ​អាជ្ញាធរ​ខេត្ត​

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​៖​ បន្ទាប់​ពី​បានការ​អនុញ្ញាត​ពី​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​ មន្ទីរ​ទេសចរណ៍​ដែល​ជា​អ្នក​ទទួលភារៈ​ក្នុង​ការ​រៀបចំ​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​ នៅ​កំពង់ឆ្នាំង​នោះ​ ដោយ​អោយ​សហការ​ជាមួយ​មន្ទីរ​អង្គភាព​មួយ​ចំនួន​ នោះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ការ​រៀបចំ​នេះ​មិន​ខុស​ពី​អ្វី​ដែល​គេ​លើក​ឡើង​ថា​ ធ្វើ​នំ​អត់​ម្សៅ​ មន្ទីរ​ជំនាញ​ផ្សេង​ដែល​ចូលរួម​សហការ​គឺ​គ្រាន់តែ​ជា​ការ​អស់កម្លាំង​កាយ​ចិត្ត​និង​ប្រាជ្ញា​ ឯ​លាភសក្ការៈ​ដ៍​ច្រើន​សន្ធឹកសន្ធាប់​ដែល​បាន​មក​ពី​ការ​រៀបចំ​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​នេះ​ ត្រូវ​បាន​មន្ទីរ​ទេសចរណ៍​ជា​អ្នក​ទទួល​តែ​ម្នាក់​ឯក​គត់​ ។​ការ​បែកធ្លាយ​របស់​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​រៀបចំ​នេះ​គឺ​បន្ទាប់​ពី​ ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​ត្រូវ​បាន​បញ្ចប់​ ។

​តាម​ប្រភព​បានអោយ​ដឹង​ថា​ នៅ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ឆ្នាំវក​ អដ្ឋស័ក​ ព​.​ស​ ២៥៦០​ គ​.​ស​ ២០១៦​នេះ​ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​ បាន​រៀបចំ​ធ្វើ​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​ ដើម្បី​បង្ករ​ភាព​សប្បាយ​រីករាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ដោយ​កំណត់​អោយ​មន្ទីរ​ទេសចរណ៍​ជា​អ្នកដឹកនាំ​រៀបចំ​ និង​អោយ​មាន​កិច្ច​ សហការ​ពី​អង្គភាព​ពាក់ព័ន្ធ​ ព្រមទាំង​វិស័យ​ឯកជន​មួយ​ចំនួន​ផង​ដែរ​ ។​ ប៉ុន្តែ​អ្វីៗ​ត្រូវ​បាន​បែកធ្លាយ​ថា​ក្រោយ​ពី​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​ត្រូវ​បញ្ចប់​ ដែល​គេ​សន្និដ្ឋាន​ថា​មាន​តែ​មន្ទីរ​ទេសចរណ៍​តែ​មួយ​គត់​ដែល​សើម​មាត់​ជោគ​ជាំ​នៃ​ការ​រៀបចំ​នេះ​ ចំណែកឯ​មន្ទីរ​ផ្សេង​ចូលរួម​សហការ​ស្ងួត​ជើងធ្មេញ​ រកតែ​ទឹក​សុទ្ធ​មួយ​ដប​ដាក់​ផ្សើម​មាត់​ ក៍​មិន​បាន​ផង​ មិនបាច់​ចាំ​រក​ដល់​តែ​លុយកាក់​នោះ​ទេ​ ។​

​ប្រភព​បានអោយ​ដឹង​ថា​ នៅ​ក្នុង​កិច្ចប្រជុំ​ដែល​ផ្តើម​អោយ​រៀបចំ​ពិធី​នេះ​ លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ និង​ ដៃគូ​ របស់​ខ្លួន​បាន​ប្រកាស​ថា​ គេ​មាន​លុយរាប់​ម៉ឹ​ន​ដូ​ល្លា​ សម្រាប់​ចំណាយ​ ក្នុង​ការ​រៀបចំ​ពិធី​នេះ​ ប៉ុន្តែ​ពេល​ជាក់ស្តែង​ គេ​ឃើញ​មាន​តែ​កូន​រទេះ​មួយ​ និង​ ខ្ទម​ស្បូវ​មួយ​ដែល​ធ្វើ​សសរ​ពី​ដែក​ ព្រមទាំង​បដា​សួរ​ស្តី​ឆ្នាំ​ថ្មី​ និង​ ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​ លើ​ទឹកដី​ខេត្តកំពង់ឆ្នាំង​មិន​បាន​ទាំង​១០​ផ្ទាំង​ផង​។​ ក្រៅពី​នោះ​សុទ្ធតែ​ស្តង់​លក់​ផលិតផល​ថៃ​ និង​ តុ​សម្រាប់​ផឹកស្រា​បៀរ​ KINGDOM​ ។​

​មិន​ត្រឹមតែ​ទីលាន​បាល់ទាត់​ និង​ សួន​កុមារ​ទេ​ ដែល​គេ​យក​រៀបចំ​ស្តង់​សម្រាប់​លក់​ផលិតផល​ថៃ​ ទីតាំង​អង្គភាព​រដ្ឋ​ដូច​ជា​មន្ទីរ​វប្បធម៌​ មន្ទីរ​សារ​ធា​រណការ​ សាលាខេត្ត​ និង​ទីតាំង​មួយ​ចំនួន​ទៀត​ ដែល​ស្ថិត​នៅ​ជុំវិញ​កន្លែង​ប្រារ​ព្វ​ពិធី​ត្រូវ​បាន​មន្ទីរ​ទេសចរណ៍​ម៉ៅ​ផ្តាច់​ទៅ​ អោយ​អ្នក​យក​ភាស៊ី​ ក្នុង​តម្លៃ​រាប់​លាន​រៀល​ ហើយ​មាន​កន្លែង​ខ្លះ​ជិត​១០០០​ដូ​ល្លា​ ។​ ដោយសារ​តែ​មន្ទីរ​ទេសចរណ៍​ម៉ៅ​ផ្តាច់​ក្នុង​តម្លៃ​ខ្ពស់​ អ្នក​យក​ភាស៊ី​បាន​តម្លើង​ថ្លៃ​រហូត​ទៅ​ដល់​៣០០០​រៀល​ ក្នុង​ម៉ូតូ​មួយ​គ្រឿង​ ដែល​ករណី​នេះ​ ធ្វើ​អោយ​មានកា​រិះគន់​យ៉ាង​ខ្លាំង​ផង​ដែរ​ ពីព្រោះ​តម្លៃ​ភាស៊ី​ផ្ញើ​ម៉ូតូ​ នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​ មិន​ដែល​ឡើង​ដល់​៣០០០​រៀល​នោះ​ទេ​ នេះ​អាច​ចាត់​ទុក​ថា​ ជា​លើក​ដំបូង​ហើយ​ ។​

​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ការ​រៀបចំ​ពិធី​នេះ​ បាន​សំដែង​នូវ​ការ​មិន​សប្បាយចិត្ត​ថា​ ក្នុង​ខណៈ​ពេល​ដែល​អង្គភាព​ផ្សេងៗ​ខំធ្វើការ​ជា​ខ្លាំង​ បែ​ជា​មន្ទីរ​ទេសចរណ៍​ជា​អ្នក​ប្រមូល​លុយ​ទៅ​វិញ​ សូ​ម្បី​តែ​កម្លាំង​ប៉ូ​លី​ស​ និង​ កម្លាំង​អាវុធហត្ថ​ ដែល​ខំ​យាមកាម​ទាំង​យប់​ទាំង​ថ្ងៃ​ រកតែ​ទឹក​សុទ្ធ​មួយ​ដប​ផឹក​មិន​បាន​ផង​ ពិសេស​ទៀត​នោះ​ក្នុង​ថ្ងៃ​បើក​សង្ក្រាន្ត​មន្ត្រីរាជការ​ដែល​ចូលរួម​មើល​មុខ​គ្នា​ឡេ​ង​ឡង់​ រក​ទឹក​សុទ្ធ​ផឹក​មិន​បាន​ ទាល់តែ​កម្មវិធី​ជិត​បញ្ចប់​ទើប​ទៅ​ទិញ​២​ទៅ​៣​យួ​មក​អោយ​អ្នកចូលរួម​ផឹក​ ។​

​ពាក់ព័ន្ធ​និង​កា​រិះគន់​នេះ​លោក​ សេង​ សាលី​ ប្រធាន​មន្ទីរ​ទេសចរណ៍​ ខេត្តកំពង់ឆ្នាំង​ នៅ​ពុំ​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​នៅឡើយ​ទេ​ ។​

​មន្ត្រីរាជការ​ និង​ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​ ដែល​បាន​ផ្តួចផ្តើម​រៀបចំ​កម្មវិធី​នេះ​ឡើង​ ធ្វើ​អោយ​ខេត្តកំពង់ឆ្នាំង​មាន​ភាព​អា​ធិ​ក​អា​ធ​ម​ សប្បាយ​រីករាយ​ ជាង​ឆ្នាំ​មុនៗ​ ហើយ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​មក​ចូលរួម​លេងល្បែង​ប្រជាប្រិយ​ រាំ​កំសាន្ត​ និង​ ទស្សនា​ ការ​សំដែង​របាំ​ប្រពៃណី​ ដោយ​ក្រុម​សិល្បៈ​នៃ​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ​ផង​ដែរ​ ដែល​ការ​រៀបចំ​នេះ​គេ​អាច​ចាត់​ទុក​បាន​ថា​ ជា​ព្រឹត្តិការណ៍​ដ៍​ពិសេស​ ដែល​កន្លង​មក​មាន​អភិបាលខេត្ត​រាប់​ជំនាន់​ទៅ​ហើយ​ពុំដែល​មានគំនិត​ផ្តួចផ្តើម​ដូចនេះ​ទេ​ ដែល​ពេល​នេះ​ប្រជាពលរដ្ឋ​សាទរ​ជា​ខ្លាំង​ដែល​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នៅ​កំពង់​ឆ្នាំ​ប្រជាពលរដ្ឋ​ចូល​មក​លេង​ច្រើន​ ៕​

soss (6)

soss (5)

soss (4)

soss (3)

soss (2)

soss (1)

soss

soss (7)

...

ដោយ៖ ច​ន្ថា​
111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print