សភាបារាំងអនុម័តច្បាប់ស្តីពីកាតវ៉ាក់សាំង ក្រោយពីមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់

ចែករំលែក៖

 រដ្ឋសភាបារាំង នៅថ្ងៃទី៦ខែមករា បានអនុម័តច្បាប់«កែប្រែលិខិតបញ្ជាក់សុខាភិបាល»ទៅជា«កាតវ៉ាក់សាំង» ក្នុងគោលដៅរឹតបន្តឹងសង្គមចំពោះអ្នកមិនទាន់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ។ ក្រោយរយៈពេល៣ថ្ងៃជជែកដេញដោលក្នុងរដ្ឋសភា ទីបំផុត«កាតវ៉ាក់សាំង»ត្រូវបានអនុម័ត ក្រោយទទួលបានការគាំទ្រខ្ពស់ ដោយមានការគាំទ្រពីគណបក្សប្រឆាំងធំៗចំនួនពីរ គឺ គណបក្សអ្នកសាធារណរដ្ឋ និងគណបក្សសង្គម។ ខ្លឹមសារក្នុងច្បាប់ថ្មីនោះ គឺមានពលរដ្ឋបារាំងប្រមាណ៥លាននាក់មានអាយុចាប់ពី១២ឆ្នាំឡើងទៅមិនទាន់ចាក់វ៉ាក់សាំងនិងមិនអនុញ្ញាតឱ្យទៅកាន់ទីតាំងកម្សាន្ត ភោជនីយដ្ឋាន ហាងកាហ្វេ រោងភាពយន្ត…ព្រមទាំងធ្វើដំណើរតាមមធ្យោបាយសាធារណៈ មាន រថយន្តក្រុង រថភ្លើងជាដើម។ ច្បាប់ថ្មីនេះគឺពលរដ្ឋចាប់ពីអាយុ១២ឆ្នាំឡើងទៅគឺត្រូវតែមានកាតវ៉ាក់សាំង រួមទាំងសិស្សផងដែរ។ ច្បាប់ថ្មីនេះក៏បានផាកពិន័យចំពោះអ្នកដែលបានប្រើប្រាស់កាតក្លែងក្លាយ ដោយចាត់ទុកថាជាសកម្មភាពបង្កគ្រោះថ្នាក់ដល់សង្គម ហើយកម្លាំងមានសមត្ថកិច្ចមានសិទ្ធិឆែកកាតក្នុងករណីសង្ស័យ។ ច្បាប់ស្តីពីកាតវ៉ាក់សាំងនឹងត្រូវបញ្ជូនឡើងទៅកាន់ព្រឹទ្ធសភាដើម្បីអនុម័តជាបន្តទៀតនៅសប្តាហ៍ក្រោយ។ នាយករដ្ឋមន្ត្រីបារាំង លោក Jean Castex បានលើកឡើងថា នឹងខិតខំដើម្បីជំរុញកាតវ៉ាក់សាំង ត្រូវបានអនុម័តជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ ។ លោក មានបំណងចង់ឲ្យកាតវ៉ាក់សាំងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១៥ខែមករានេះ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែលបារាំងមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន គឺជាង ៣៣០ពាន់នាក់ក្នុងមួយថ្ងៃ៕ ដោយសាធី
រូបថត៖ Le Monde.


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print