សេចក្តីជូនដំណឹង ស្តីពី វគ្គបណ្តុះបណ្តាលខ្លីលើប្រធានបទ«ការទាក់ទាញ និងការគ្រប់គ្រងវិនិយោគបរទេសនៅក្រោយសម័យកូវីដ»

ចែករំលែក៖

ភ្នំពេញ : នៅយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹង ស្តីពី វគ្គបណ្តុះបណ្តាលខ្លីលើប្រធានបទ “ការទាក់ទាញ និងការគ្រប់គង វិនិយោគបរទេសនៅក្រោយសម័យកូវីដ”

(Attracting and Managing Foreign Investment in The Post-COVID World)

ក្រសួងបរិស្ថានមានកិត្តិយសសូមជម្រាបជូនដំណឹងដល់មន្ត្រីរាជការទាំងអស់មេត្តាជ្រាបថា តាមរយៈ អាហារូបករណ៍អូស្ត្រាលី និងភាពជាដៃគូអូស្ត្រាលី-មេគង្គ រដ្ឋាភិបាលអូស្ត្រាលី នឹងផ្ដល់អាហារូបករណ៍ វគ្គបណ្តុះបណ្តាលខ្លីសម្រាប់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីក្រៅរដ្ឋាភិបាលចាប់ផ្តើមពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២២ – ដើម្បីផ្ដល់ឱកាសជូនដល់មន្ត្រីជាន់ខ្ពស់ជាពិសេសស្ត្រីក្នុងការកសាងសមត្ថភាពបច្ចេកទេស ចំណេះដឹង ជំនាញ និងទំនាក់ទំនង ក្នុងគោលបំណងជួយអ្នកចូលរួមនូវការអភិវឌ្ឍយុទ្ធសាស្ត្រក្នុងការទាក់ទាញ និងរក្សាបានគុណភាពវិនិយោគទុនបរទេស ក៏ដូចជាការវាយតម្លៃ និងការគ្រប់គ្រងវិនិយោគទុនបរទេសក្នុង គោលដៅគាំទ្រផលប្រយោជន៍ជាតិកម្ពុជា។

អាស្រ័យហេតុនេះ សូមមន្ត្រីរាជការនៃក្រសួងបរិស្ថានដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យទទួល បានអាហារូបករណ៍ ដើម្បីចូលរួមសិក្សាវគ្គបណ្តុះបណ្តាលខាងលើ សូមស្វែងរកពាក្យស្នើសុំ និងព័ត៌មាន លម្អិតផ្សេងៗនៅនាយកដ្ឋានធនធានមនុស្ស។ ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លោកស្រី Sharon Ben-Poratលេខាទី២នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍ តាមរយៈលេខទូរស័ព្ទ៖០១២ ៨៣៨ ០៥៦ ឬតាម Hi [email protected] អមេត
កាលបរិច្ឆេទផុតកំណត់នៃការទទួលពាក្យនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print