ប្រទេសមីយ៉ាន់ម៉ា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានអញ្ជើញដល់ទី ក្រុងណៃពិដោរ ប្រទេសមីយ៉ាន់ម៉ាហើយនៅវេលាម៉ោង ប្រមាណ១០និង១៥នាទីព្រឹកនេះ(ម៉ោងនៅកម្ពុជា) ក្នុង ដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយដែលសម្តេចថាជាការ នាំមីយ៉ាន់ម៉ាត្រលប់ចូលអាស៊ានដើម្បីពង្រឹងការរួបរួម អាស៊ានឡើងវិញ។
សូមបញ្ជាក់ថា, ក្នុងដំណើរទស្សនកិច្ចនេះសម្តេចនឹងជួបពិភាក្សាការងារ ជាមួយមេដឹកនាំយោធាភូមាលោកឧត្តសេនីយ៍ មីន អោង ឡាំង ដោយផ្ទាល់ ដើម្បីសិក្សាស្វែងយល់ក្នុងការចូល រួមជួយដល់ប្រទេសជាសមាជិកអាស៊ានមួយនេះ ត្រលប់រកប្រក្រតីភាពឡើងវិញ។
ថ្លែងក្នុង« បឋកថាអាស៊ានលើកទី២៣អំពីភាពជាប្រធាន អាស៊ានឆ្នាំ២០២២របស់កម្ពុជា» រដ្ឋមន្ត្រីការបរទេស កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងឋានៈ ជាប្រធានអាស៊ានកម្ពុជាយកចិត្តទុកដាក់ជាបន្ទាន់គឺការ កែលម្អស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយក្នុងដំណើរទស្សកិច្ចរបស់សម្តេចតេជោនាថ្ងៃនេះលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថាគឺកម្ពុជា ចង់ធ្វើឱ្យដំណើរទស្សនកិច្ចនេះចេញជា «ប្រយោជន៍» ។
លោកថា៖ «ទោះបីយើងលើកឡើងថា ដំណើរទស្សកិច្ច របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាដំណើរទស្សកិច្ច ទ្វេភាគី ប៉ុន្តែគោលបំណងនៃដំណើរទស្សនកិច្ចរបស់ គាត់គឺដើម្បីនិយាយដោយផ្ទាល់ជាមួយនាយឧត្តម សេនីយ មីន អោងឡាំង និងដើម្បីដឹងពីអ្វីដែលយើងអាច ធ្វើបាន ថាតើយើងអាចជួយយ៉ាងដូចម្តេចដើម្បីស្ដារភាព ប្រក្រតីឡើងវិញសម្រាប់មីយ៉ាន់ម៉ា។ សម្តេចតេជោ បាន និយាយថា គ្មានកំណត់លក្ខខណ្ឌ គ្មានលក្ខខណ្ឌទុកជា មុនសម្រាប់ដំណើរទស្សនកិច្ចរបស់គាត់ ប៉ុន្តែខ្ញុំបាន បញ្ជាក់យ៉ាងច្បាស់ជាមួយ លោករដ្ឋមន្ត្រីការបរទេសថា, យើងមានបំណងចង់ឱ្យមានដំណើរទស្សកិច្ចដ៏មាន ប្រយោជន៍–មានប្រយោជន៍មានន័យថា មានលទ្ធផល ដែលមានប្រយោជន៍» ។
ក្នុងដំណើរទស្សនកិច្ចនេះសម្តេចតេជោបាននាំយក អំណោយជាសម្ភារបរិក្ខារជាច្រើនសម្រាប់ជួយដល់ ប្រទេសមីយ៉ាន់ម៉ាក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ផងដែរ ដែលសម្តេចបានអញ្ជើញប្រគល់ ដោយផ្ទាល់ដល់រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក Wunna Maung Lwin នៅពេលសម្ដេចចុះពីលើ យន្តហោះផងដែរ។
សូមជម្រាបថា, វិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកើតឡើងចេញពីរដ្ឋប្រហារ យោធាដែលធ្វើឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ចាប់ខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី លោក ប្រធានាធិបតី វីន មឿន និងមន្ត្រីគណបក្សកាន់អំណាច មួយចំនួនទៀតដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ដោយបានប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោត កាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងប្រគល់ការងារដឹកនាំ ប្រទេសឱ្យអគ្គមេបញ្ជាការកងទ័ពជាតិគឺលោក មីន អោង ឡាំង។
សម្តេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទស្សនកិច្ចនៅ ប្រទេសមីយ៉ាន់ម៉ារយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី៧ និងទី៨ ខែមករា ឆ្នាំ២០២២នេះ ដោយថាដើម្បីជួយស្វែងរក ដំណោះស្រាយនៃវិបត្តិមីយ៉ាន់ម៉ា នាំប្រទេសជាសមាជិក អាស៊ាននេះចូលក្នុងអាស៊ានវិញ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគារគយនិងរដ្ឋាករ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោបាន ថ្លែងថា៖ «អ្នកដែលប្រឆាំងខ្មុំជនជាតិមីយ៉ាន់ម៉ា។ ខ្ញុំយល់ អារម្មណ៍របស់អ្នក ដូចជាមានដុតទាំងរូបថត មីន អ៊ុង ឡាំង ហើយនឹងរូបខ្ញុំផង។ សុំអញ្ជើញធ្វើអីក៏ធ្វើចុះក៏ប៉ុន្តែ អ្នកឯងនឹងទទួលផលប្រយោជន៍នៅពេលក្រោយអំពីការ ស្តារឡើងវិញ ការវិលត្រលប់នៃសន្តិភាព ក៏ដូចជាដំណើរ ការប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។ នេះជាការជូនសារ ថា អ្នកនឹងទទួលផលប្រយោជន៍» ៕