ទំនិញខូចគុណភាពប្រមាណ​ ៣តោនត្រូវបានមន្ត្រីក.ប.ប.​ ដុតកម្ទេចចោល​ និង​រកឃើញ​ទីតាំងផលិត​ និងចែកចាយអំបិលមួយកន្លែងសង្ស័យថាផលិតអំបិលមិនអនុលោមតាមបទប្បញ្ញតិ្ត​

ចែករំលែក៖

ខេត្តស្វាយរៀង​៖​ ដោយបានអនុវត្តនូវតួនាទី​ និងភារកិច្ចរបស់ខ្លួនក្នុងការការពារផលប្រយោជន៍​ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ​ មន្ត្រីក.ប.ប.​ បានចុះត្រួតពិនិត្យទំនិញតាមបណ្ដា​ផ្សារ​ ហាងលក់ទំនិញ​ សិប្បកម្មផលិត​ និងឃ្លាំងស្តុកនានា​ និងបានរកឃេីញ​ ដកហូត​ និងដុតកម្ទេចទំនិញខូចគុណភាពជាបន្តបន្ទាប់។ នេះបេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ​នៅថ្ងៃ​សុក្រ​ទី​០៧​ ខែមករា​ ឆ្នាំ​២០២២។

ជាក់ស្ដែង​ នៅថ្ងៃទី៦​ ខែមករា​ ឆ្នាំ២០២២នេះ​ មន្ត្រីក.ប.ប.​ ប្រចាំខេត្តស្វាយរៀងបានធ្វេីការដុតកម្ទេចទំនិញខូចគុណភាពចំនួន​ ៣,២៤៣.២៨គីឡូក្រាម​ ដែលបានរកឃេីញ​ និងដកហូតពីទីផ្សារ​ និងឃ្លាំងស្តុក​នានាក្នុងខេត្តស្វាយរៀងកន្លងមក។ សកម្មភាពនេះ​ក៏ត្រូវបានចូលរួមពីព្រះរាជអជ្ញារង​អមសាលាដំបូងខេត្តស្វាយរៀង​ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង​ និងមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀងផងដែរ។

ប្រភពដដែលបន្តថា​ តាមរយៈព័ត័មានដែលបានប្រមូលពីទីផ្សារ​ នៅថ្ងៃទី៦​ ខែមករា​ ឆ្នាំ២០២២​ នេះ​ មន្ត្រីស៊េីបអង្កេត​ នៃអគ្គនាយកដ្ឋាន​ ក.ប.ប.​ ក៏បានឈានដល់ការស្រាវជ្រាវរកឃេីញនូវទីតាំងផលិត​ និងចែកចាយអំបិលមួយកន្លែងស្ថិតក្នុងខេត្តកំពង់ស្ពឺ​ដែលត្រូវបានសង្ស័យថាផលិតអំបិលមិនអនុលោមតាមបទប្បញ្ញតិ្ត​ដែលបានកំណត់។

បន្ទាប់ពីបានធ្វេីការវិភាគគុណភាពរួចមក​ មន្ត្រីជំនាញបានរកឃេីញថាអំបិលទាំងនោះមានផ្ទុកនូវជាតិអ៉ីយ៉ូដទាបជាងស្ដង់ដាដែលបានកំណត់។ ក្រោយពីបានរកឃេីញដូចនេះ​ មន្ត្រីក.ប.ប.​ បានធ្វេីការពិន័អន្តរការណ៍ដល់ម្ចាស់ទីតាំងផលិតនោះ​ និងបានណែនាំឱ្យធ្វេីការកែតម្រូវផងដែរ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print