រកឃើញរថយន្តផ្ទុកសាកសពមនុស្សជាច្រើននៅមុខអគាររដ្ឋបាលក្នុងប្រទេសម៉ិចស៊ីកូ

ចែករំលែក៖

សាកសពជាច្រើនត្រូវបានរកឃើញនៅក្នុងរថយន្ត SUV ចតចោលនៅមុខអគាររដ្ឋបាលជិត ដើមណូអែល ស្ថិតនៅក្នុងរដ្ឋ Zacatecas ។ អភិបាលរដ្ឋ Zacatecas លោក David Monreal បានលើកឡើងថា សាកសពជនរងគ្រោះគឺរងការធ្វើទារុណកម្មយ៉ាងខ្លាំង។ នាយកដ្ឋានសន្តិសុខសាធារណៈ បានប្រកាសឱ្យដឹងថា បុរសម្នាក់បានបើករថយន្តចូលទៅកាន់ទីលាននៅមុខអគាររដ្ឋបាល ហើយក៏បានគេចខ្លួនតាមច្រកផ្លូវតូចបាត់ទៅ។ មកទល់ពេលនេះគេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។ ក្រុមជំនាញកំពុងតែបើកការស្រាវជ្រាវពីករណីមានអ្នកស្លាប់យ៉ាងច្រើនក្នុងរថយន្ត។ លោក David Monreal បានលើកឡើងថា នៅក្នុងរថយន្ត SUV មានសាកសពមនុស្ស១០នាក់ ហើយការចោលសាកសពនៅមុខអគាររដ្ឋបាលគឺជាការព្រមាន គំរាមកំហែងដល់សន្តិសុខជាតិ។ លោក David Monreal បញ្ជាក់ថា លោកនឹងរៀបចំឲ្យមានសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងរដ្ឋនេះ។ អំពើហិង្សាពាក់ព័ន្ធក្រុមជួញដូរគ្រឿងញៀននៅក្នុងប្រទេសម៉ិចស៊ីកូ ពិសេសនៅក្នុងរដ្ឋ Zacatecas ។ នៅក្នុងឆ្នាំ២០២១ រដ្ឋនេះមានករណីសម្លាប់មនុស្សដល់ទៅ១០៥០ករណី ច្រើនជាងកាលពីឆ្នាំ២០២០ដែលមានតែ ២៦០ករណី។ រដ្ឋនេះជាចំណុចកណ្តាលក្នុងការដឹកជញ្ជូនគ្រឿងញៀនចូលទៅកាន់ព្រំដែនអាមេរិក ៕ ដោយសាធី

...

រូបថត៖anninhthudo.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print