សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ដែលរៀបចំឡើងដោយប្រធានក្រុមប្រឹក្សាភិបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

ចែករំលែក៖

ប្រទេសមីយ៉ាន់ម៉ា : នៅរាត្រីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៏ ដែលរៀបចំឡើងដោយប្រធានក្រុមប្រឹក្សាភិបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចការងាររយៈពេលពីរថ្ងៃនៅមីយ៉ាន់ម៉ា ។

នាយឧត្តមសេនីយ៍ មីន អោងឡាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានប្រារព្វពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីណៃពិដោរ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ទោះបីមិនមានការថ្លែងសុន្ទរកថាក៏ពិតមែន មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា មីយ៉ាន់ម៉ា បានសំដែងនូវការវាយតម្លៃខ្ពស់សាជាថ្មីម្តងទៀត ចំពោះលទ្ធផលនៃជំនួបពិភាក្សាដោយស្មោះត្រង់ទៅ ស្មោះត្រង់មក លើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ពិសេសទាក់ទិនទៅនិងសភាពការណ៍ ក្នុងប្រទេសមីយ៉ាន់ម៉ា។ ជាមួយគ្នានេះភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាពដែលមានស្រាប់ រវាងប្រជាជនទាំងពីរ ជាពិសេសក្នុងបរិបទ នៃវិបត្តិសុខភាពពិភពលោក។

នាយឧត្តមសេនីយ៍ មីនអោងឡាំង បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយសម្ភារៈបរិក្ខាវេជ្ជសាស្រ្ត ដើម្បីជួយដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ ១៩៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print