ភ្នំពេញ៖ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នាយក រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមប្រមុខដឹកនាំកម្ពុជានិងជាប្រធាន ប្តូរវេនអាស៊ានផង ទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺជាគន្លឹះដ៏ សំខាន់មួយ ក្នុងការត្រួសត្រាយផ្លូវទៅរកដំណោះស្រាយ បញ្ហាវិបត្តក្នុងប្រទេសនេះ។
យោងសេចក្តីប្រកាស រួមដែលបានចេញ ផ្សាយ កាលពីយប់ថ្ងៃទី៧ មករា ឆ្នាំ២០២២ «លោក មីន អោង ឡាំង បានប្រកាសបទឈប់បាញ់គ្នាជា មួយអង្គការ ប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ក្នុងរយៈ ពេល៥ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបានសម្រេច ពន្យារបទឈប់បាញ់គ្នាបន្ថែមទៀតរហូត ដល់ចុងឆ្នាំ ២០២២។ ទន្ទឹមនឹងនេះ មេដឹកនាំយោធាជាន់ខ្ពស់មីយ៉ាន់ម៉ារូបនេះ ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ ព័ន្ធទាំងអស់ឱ្យទទួលអនុវត្តបទឈប់បាញ់គ្នាដើម្បី ជាផលប្រយោជន៍ប្រទេសជាតិនិងប្រជាជន បញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត។ ហើយ លោក មីន អោងឡាំង ក៏បានធានាថា នឹងសម្រប សម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេស ប្រធានអាស៊ានឆ្នាំ ២០២២ ក្នុងពេលបំពេញភារកិច្ចនៅ ប្រទេសមីយ៉ាន់ម៉ា ដើម្បីឱ្យបានជួបជា មួយនឹងភាគីពាក់ ព័ន្ធទាំងអស់»។ នេះគឺជាខ្លឹមសារដ៏សំខាន់បំផុតខ្លះៗ ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេស មីយ៉ាន់ម៉ាក្នុងរយះពេល២ថ្ងៃ នេះ។
ហេតុអ្វីបានជាចំណុចនេះវាមានសារះសំខាន់? ពីព្រោះបទឈប់បាញ់និងការបញ្ឈប់អំពើហិង្សារួចហើយ ការសម្រប សម្រួលឲ្យមានកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធ គឺជាចំណុចស្នូលដើម្បីឈានទៅរកដំណោះស្រាយបញ្ហា នៅមីយ៉ាន់ម៉ា។ បើគ្មានបទឈប់បាញ់ បើមិនបញ្ឈប់អំពើ ហិង្សា និងគ្មានការសម្របសម្រួលឲ្យមានកិច្ចសន្ទនាគ្នា ទេ បញ្ហាទាំងឡាយពិតជានឹងមិនអាចដោះស្រាយបាន នោះឡើយ។
មកដល់ចំណុចនេះ គេប្រាកដជានៅចងចាំបានអំពី ដំណោះស្រាយស្វែងរកសន្តិភាព និង ការបញ្ចប់សង្គ្រាម នៅកម្ពុជាកាលពីជាង ៣០ឆ្នាំកន្លងទៅ។ កាលណោះ ចំណុចចាប់ផ្ដើមក៏បានចេញដំណើរពីបទឈប់បាញ់គ្នា និងការបើកផ្លូវឲ្យមានកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធនេះ ដែរ។ តាំងពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ រហូតដល់ការសម្រេចនយោបាយឈ្នះ។
នយោបាយឈ្នះផ្ដួចផ្តើមនិងដឹកនាំការអនុវត្តដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន គឺសុទ្ធសឹងតែបានផ្តើមចេញ«ពីការឈប់បាញ់ ការបញ្ឈប់អំពើ ហិង្សា និងការបើកផ្លូវឲ្យមានកិច្ចសន្ទ ទាំងអស់»។ ដូច្នេះ ប្រាកដណាស់ថា បទពិសោធន៍នេះ ពិតជាមានសារសំខាន់ ខ្លាំងណាស់សម្រាប់រកដំណោះ ស្រាយបញ្ហាមីយ៉ាន់ម៉ា។
ជាក់ស្តែង ក្នុងសេចក្តី ប្រកាសរួម ក៏មានចែងដែរថា សម្តេចតេជោ ហ៊ុន សែន បានចែករំលែកអំពីភាពជោគជ័យ នៃគោលនយោបាយឈ្នះ-ឈ្នះ របស់កម្ពុជា ដែល សម្រេចបាននូវការផ្សះផ្សាជាតិ សន្តិភាពយូរអង្វែង ស្ថិរ ភាព ការអភិវឌ្ឍ និងវិបុលភាព។
ដូច្នេះ លទ្ធផលដែលសម្រេចបាននៅក្នុងដំណើរទស្សន កិច្ចដំបូងនិងរយៈពេលខ្លីរបស់សម្តេចតេជោ ហ៊ុន សែន នៅមីយ៉ាន់ម៉ា «ពិតជាកូនសោរមាសដែលបានចុចចំ គន្លឹះបើកផ្លូវឆ្ពោះទៅរកដំណោះស្រាយបញ្ហាមីយ៉ាន់ ម៉ាយ៉ាងពិតប្រាកដ»។
អំណឹះតទៅ បេសកជនពិសេសអាស៊ាន គឺលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងបន្ត ជាអ្នកដើរតួនាទី ក្នុងការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធនានានៅក្នុង ជម្លោះមីយ៉ាន់ម៉ាដើម្បីឈានទៅរកដំណោះស្រាយយូរ អង្វែងមួយនៅក្នុងប្រទេសនេះ។
ជាការពិត បញ្ហាមីយ៉ាន់ម៉ាគឺជារឿងដ៏ ស្មុគស្មាញមិន ងាយដោះស្រាយនោះឡើយ។
កាលពីឆ្នាំ ២០២១ ពេញមួយអាណត្តិ ដែលប្រទេស ព្រុយណេធ្វើប្រធានអាស៊ាន ក៏មិនអាចដោះស្រាយបាន ដែរ។ ផ្ទុយទៅវិញ អាស៊ានបានទុកមីយ៉ាន់ម៉ាឲ្យនៅ ម្នាក់ឯង ហើយបានដំណើរការប្រជុំកំពូលតែ ៩ប្រទេស ដែលជារូបភាពមួយបង្ហាញអំពីការបែកបាក់ក្នុង សមាគអាស៊ាននិងខុសពីគោលការណ៍កុងសង់ស៊ុសរបស់ អាស៊ានថែមទៀត។ ក្នុងន័យនេះ កម្ពុជាដែលទទួលធ្វើជា ប្រធានអាស៊ានឆ្នាំ ២០២២ មានបេសកកម្មសំខាន់ ណាស់ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ដើម្បីយកមីយ៉ាន់ម៉ាចូលក្នុងកិច្ចប្រជុំនានារបស់អាស៊ាន វិញ។ តាមពិត សម្តេចតេជោ ហ៊ុន សែន បានចូលរួមចំណែក យ៉ាងសំខាន់រួចហើយក្នុងការរកដំណោះស្រាយ បញ្ហាមីយ៉ាន់ម៉ាតាំងពីប្រទេសព្រុយណេធ្វើ ជាប្រធាន អាស៊ានម្ល៉េះ។
ជាក់ស្ដែងក្នុងចំណោមកុងសង់ស៊ុស ៥ចំណុច របស់ អាស៊ាន យ៉ាងហោចណាស់មាន៣ ចំណុចដែលជាគំនិត ផ្តួចផ្តើមរបស់ប្រមុខដឹកនាំកម្ពុជា។
ដោយឡែកលទ្ធផលដែលកើតចេញពី ដំណើរទស្សនកិច្ច របស់លោកហ៊ុន សែន នាពេលនេះក៍បានឆ្លុះបញ្ចាំង ស្ទើរតែគ្រប់ចំណុចអស់ទៅ ហើយ។ កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជានិយាយជារួម និងកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន និយាយ ដោយឡែក គឺដើម្បីតែភាព សុខដុមរមនារបស់អាស៊ានផង ក៏ដូចជាដើម្បីភាព
សុខដុមរមនារបស់មីយ៉ានម៉ាផងដែរ។
ដូច្នេះ កិច្ចខិតខំប្រឹងប្រែងនេះ ពិតជានឹងទទួលបាននូវ ការលើកទឹកចិត្តយ៉ាងខ្លាំងពីសំណាក់ អ្នក ស្រឡាញ់ សន្តិភាព ស្រឡាញ់អាស៊ាន និងស្រឡាញ់សេចក្តី សុខ សាន្តរបស់ប្រជាជនមីយ៉ាន់ម៉ា។
ផ្ទុយទៅវិញ មានមនុស្សមួយចំនួនដែលទំនងជាចង់ ឃើញអាស៊ានបែកបាក់ និងចង់ឃើញមីយ៉ាន់ម៉ាបន្ត បង្ហូរឈាម បែរជា បន្ទុចបង្អាក់ និងវាយប្រហារទៅលើ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាទៅវិញ។
យ៉ាងណាក៏ដោយ លទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅ មីយ៉ាន់ម៉ាពិតជាបានត្រួសត្រាយ ផ្លូវទៅកាន់ដំណោះស្រាយហើយ។
មេដឹកនាំកម្ពុជា ដែល មានបទពិសោធន៍ជោជាំក្នុងការ ចរចារ ស្វែងរកដំណោះ ស្រាយបញ្ហានយោបាយ និង បញ្ចប់សង្គ្រាមស៊ីវិល ហើយនាំមកនូវសន្តិភាពនិងការ អភិវឌ្ឍន៍ យូរ អង្វែង ពិតជាអាចចែករម្លែកនូវបទពិសោធន៍ ដល់បណ្តាប្រទេសជាមិត្តដើម្បីរកដំណោះ ស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនបាន។ មិនមែនតែ ប្រទេសមីយ៉ាន់ម៉ាមួយទេ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៍ ធ្លាប់បានចែករម្លែកបទពិសោធន៍ ដល់បណ្តាប្រទេស ជាច្រើនមកហើយរាប់ទាំងប្រទេសក្នុងអាស៊ានក្រៅពី មីយ៉ាន់ម៉ាផងដែរ។ ហើយនេះទំនងជាហតុផលដែល សម្តេចតេជោ ហ៊ុន សែន សម្រេចចិត្តធ្វើដំណើរទៅមីយ៉ាន់ម៉ា ដោយ ខ្លួនឯង។លទ្ធផលដែលសម្រេច បានពីទស្សនកិច្ច នេះទៀតសោត ក៏ស្ថិតក្នុងចំណុចទាំង៥ដែលជា កុងសង់ស៊ុសរបស់អាស៊ានដែរ។ ដូច្នេះ យើងអាច និយាយបានថា ទស្សនកិច្ចរបស់លោក ហ៊ុន សែន នៅ មីយ៉ាន់ម៉ា ពិតជាមានសារសំខាន់ណាស់សម្រាប់បរិបទ តំបន់និងពិភពលោកទាំងមូលពីព្រោះបច្ចុប្បន្ននេះបញ្ហា មីយ៉ាន់ម៉ាទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំង នៅពាស ពេញពិភពលោក។
ឥឡូវនេះ គន្លឹះទ្វារដែលជាច្រកសម្រាប់ឈានទៅរក ដំណោះស្រាយត្រូវបាន សម្តេចតេជោ ហ៊ុន សែន ចុចបើក ហើយ។ នៅឡើយតែ ភាគីពាក់ព័ន្ធទាំងភាគីខាងក្រៅ និងភាគីជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ាខ្លួនឯងដែលត្រូវ បង្ហាញអំពីឆន្ទៈក្នុងការស្វែងរកដំណោះស្រាយ។ ចំណែក កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ បាន បង្ហាញ រួចហើយដែរអំពីការ ប្តេជ្ញាចិត្តរបស់ខ្លួន ក៏ដូចជា បានបង្ហាញអំពីសកម្មភាពជាក់ស្ដែងក្នុងកិច្ចខិតខំប្រឹង ប្រែងឲ្យអស់ពីលទ្ធភាពដើម្បីដោះស្រាយ បញ្ហាមីយ៉ាន់ម៉ា។
ពេលវេលាតទៅមុខ ទៀតនឹងបញ្ជាក់ប្រាប់អ្នករិះគន់ អ្នក បន្ទុចបង្អាក់និងអ្នកប្រឆាំងទាំងនៅក្នុងនិងក្រៅ ប្រទេសមីយ៉ានម៉ាថា «តើលទ្ធផលដែល សម្តេចតេជោ ហ៊ុន សែន បាន សំរេចចិត្តទៅមីយ៉ានម៉ា និងចុចគន្លឹះបើកទ្វារ ដើម្បីឈានទៅរកដំណោះស្រាយវិបត្តដ៏រាំរៃនៅ មីយ៉ាន់ម៉ា ពេលនេះ ជាពរជ័យ រឺជាបណ្ដាស់សារ» ៕