ទៅលេងព្រិល មនុស្ស២១នាក់ ស្លាប់ដោយត្រជាក់កក

ចែករំលែក៖

យ៉ាងយោចណាស់ក៏មានមនុស្ស២១នាក់ស្លាប់ ដោយត្រជាក់កកក្រោយរថយន្តជាប់គាំងក្នុងអាកាសធាតុត្រជាក់ធ្លាក់ព្រិលខ្លាំងនៅតាមផ្លូវទៅកាន់តំបន Murree ជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញនៅក្នុងប្រទេសប៉ាគីស្ថាន។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក Sheikh Rashid បានឲ្យដឹងថា មានអ្នកទេសចរកើនឡើងខ្ពសើមិនធ្លាបមាន ក្នុងរយៈពេលពី១៥-២០ឆ្នាំកន្លងមក បានទៅកម្សន្តតំបន់ Murree បង្កឲ្យមានវិបត្តិទ្រង់ទ្រាយធំ។
ប្រព័ន្ធផ្សព្វផ្សាយប៉ាគីស្ថានបានផ្សាយថា មានរថយន្តដល់ទៅ១៤០ពាន់នាក់បានទៅកាន់ស្រុក Murree ទៅទស្សនាព្រិលធ្លាក់។ តាមបញ្ជីឈ្មោះដែលក្រុមជួយសង្គ្រោះបានលើកឡើងថា មានកុមារ៩នាក់ក្នុងចំណោម២១នាក់ស្លាប់។
ក្នុងពេលជាមួយគ្នានេះដែរមន្ត្រីរដ្ឋាភិបាលអីស្លាមម៉ាបាត និង Rawalpindi បានសហការជាមួយកម្លាំងជួយសង្គ្រោះរថយន្តប្រមាណ១ពាន់គ្រឿងជាប់គាំងដោយសារធ្លាក់ព្រិលខ្លាំង។ រថយន្តឈុសព្រិលជាច្រើនគ្រឿងក៏បានបញ្ជូនទៅរៀបចំបោះសម្អាតព្រិល។ ពលរដ្ឋនៅក្នុងតំបន់ Murree បានជួយឧបត្ថម្ភ ដល់អ្នកទេសចរជាប់គាំងដោយផ្ទល់អាហារ ភួយសម្រាប់រក្សាកម្តៅ៕

ដោយ៖សាធី

...

រូបថត៖Dawn.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print