Brighton ទិញបានកីឡាករសញ្ជាតិប៉ូឡូញ Kacper Kozlowski ក្នុងតម្លៃ៨លានផោន

ចែករំលែក៖

Brighton បានចុះហត្ថលេខាលើកីឡាករជម្រើសជាតិប៉ូឡូញវ័យ១៨ឆ្នាំ Kacper Kozlowski ពីក្លិប Pogon Szczecin នៅលីកកំពូលប៉ូឡូញ ហើយបានខ្ចីជើងទៅក្លិបបែលហ្ស៊ិក Royal Union Saint-Gilloiseរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។

Kozlowski បានបង្ហាញខ្លួនឲ្យជម្រើស​ជាតិ​ប៉ូឡូញ​ចំនួន​៦​ប្រកួត ហើយ​ជា​កីឡាករ​ក្មេង​បំផុត​មិន​ធ្លាប់​មាន​លេង​ក្នុង​ការ​ប្រកួត​ជើងឯក​អឺរ៉ុប​ដែល​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ Euro 2020 កាល​ពី​រដូវ​ក្តៅ​មុន​ក្នុង​វ័យ​ត្រឹម​តែ១៧ឆ្នាំនិង២៤៦ថ្ងៃ​ប៉ុណ្ណោះ។

ក្លិប Brighton បានយល់ព្រមលើតម្លៃ៨លានផោនសម្រាប់ Kozlowski ជាមួយក្លិប Pogon Szczecin ជាកន្លែងដែលគាត់បានមកហ្វឹកហាត់តាំងពីក្មេង និងបានបង្ហាញខ្លួនជាលើកដំបូង ហើយបានចុះហត្ថលេខាលើគាត់ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំកន្លះ។

ខ្សែបម្រើរូបនេះមានបទពិសោធន៍ក្នុងក្របខ័ណ្ឌកំពូលអឺរ៉ុប និងអន្តរជាតិទើបក្លិប Brighton មើលឃើញយ៉ាងច្បាស់ថា គាត់ជាកីឡាករសម្រាប់អនាគត ហេតុដូច្នេះហើយគាត់នឹងមិនចូលរួមជាមួយមិត្តរួមក្រុមថ្មីរហូតដល់រដូវក្តៅ។

លោក Graham Potter អ្នកចាត់ការទូទៅរបស់ក្លិប Brighton បាននិយាយថា “ទម្រង់លេងរបស់គាត់ស័ក្តិសមនឹងទម្រង់លេងរបស់យើង។ក្នុងអំឡុងពេលរបស់ខ្ញុំនៅទីនេះ យើងធ្វើបានយ៉ាងល្អក្នុងការជ្រើសរើសកីឡាករសម្រាប់អនាគត ហើយ Kacper គឺជាការចុះហត្ថលេខាស្រដៀងគ្នា។ ដំបូងគាត់នឹងចេញទៅខ្ចីជើង ព្រោះវាមានសារសំខាន់សម្រាប់គាត់ក្នុងការបន្តការអភិវឌ្ឍន៍ខ្លួនគាត់ ហើយគាត់ចង់បន្តលេងឱ្យបានទៀងទាត់។ យើងនឹងមើលដោយចំណាប់អារម្មណ៍ ព្រោះគាត់គឺជាទេពកោសល្យវ័យក្មេងដ៏គួរឱ្យចាប់អារម្មណ៍”។

Brighton បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី៩ ក្នុងក្របខ័ណ្ឌ Premier League ហើយការប្រកួតបន្ទាប់របស់ពួកគេត្រូវទៅជួបក្រុម West Bromនៅថ្ងៃសៅរ៍ក្នុងជុំទី៣នៃពានរង្វាន់ FA Cup ៕ ដោយ៖ សន 

...

រូបភាព ៖ MARCA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print