រថយន្តដឹកស្រូវឈប់មិនដាក់ភ្លើងសញ្ញាត្រូវម៉ូតូបុកពីក្រោយបណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រថយន្តហ៊ីយ៉ាន់ដាយ០១គ្រឿងដឹស្រូវលើសទម្ងន់បណ្តាលឱ្យផ្ទុះបែកកង់ក្រោយផ្នែកខាងឆ្វេង ហើយឈប់ចតនៅលើទ្រូងផ្លូវជាគន្លងម៉ូតូមិនដាក់ភ្លើងសញ្ញាធ្វើឱ្យស្ត្រីម្នាក់ជិះម៉ូតូបុកពីក្រោយបណ្តាលឱ្យស្ត្រីរងគ្រោះស្លាប់នៅកន្លែងកើតហេតុកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងត្បូងស្ពានខ្ពស់ប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិប្ញស្សីក្រោក ឃុំប្ញស្សីក្រោក ស្រុមង្គលបុរី ។
ជនរងគ្រោះឈ្មោះ អែម ម៉ារ៉ា ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី បើកបរម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ ២០០៨ គ្មានស្លាកលេខ និងមិនពាក់មួកសុវត្ថិភាពបានស្លាប់នៅនឹងកន្លែងកើតហេតុ ។
នគរបាលមូលដ្ឋានប្រាប់ថា៖ មុនពេលកើតហេតុមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ  ធុនធំប្រភេទដឹកទំនិញ យីឌុប ពណ៌ ក្រហម ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-3519 (ដឹកស្រូវ) បានធ្វើដំណើរលើផ្លូវជាតិលេខ៥ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏បានផ្ទុះកង់ក្រោយផ្នែកខាងឆ្វេង ហើយឈប់ចតលើទ្រូងផ្លូវដែលជាគន្លងម៉ូតូ ដោយមិនបានដាក់ភ្លើងសញ្ញាគ្រប់គ្រាន់ ស្របពេលនោះដែរក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅបើកបរដោយជនរងគ្រោះក្នុងល្បឿនលឿនជាន់ហ្វ្រ័ងមិនទាន់ក៏បានបុកចំពីក្រោយបណ្តាលឱ្យបោកក្បាលនឹងទ្រុងរថយន្តស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ អ្នកបើកបររថយន្តមិនត្រូវបានគេស្គាល់អត្តសញ្ញាណ ឡើយ ព្រោះក្រោយពីកើតមានគ្រោះថ្នាក់ចរាចរណ៍បានរត់គេចខ្លួនបាត់បន្សល់តែ
រថយន្តនៅនឹងកន្លែង។ ចំពោះវត្ថុតាងរថយន្តនិងម៉ូតូ ត្រូវបានកម្លាំងនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកមង្គលបុរី យកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីស្រាវជ្រាវរកអ្នកបើកបររថយន្តចូលខ្លួនមកដោះស្រាយតាមនីតិវិធី ។ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print