ភ្ញាក់ផ្អើលបុរសម្នាក់ធ្វើ​អត្តឃាតអារ​.​ក ខ្លួនឯងនៅក្នុងចម្ការដំឡូងដោយមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តបាត់ដំបង៖  ​បុរសម្នាក់មិនដឹងថាកើតរោគចិត្ត ឬទោមនស្សរឿងអីនោះទេ បានយកាំបិតអារ.កខ្លួនឯងដាច់បំពង់ខ្យល់ ហើយត្រូវបានអ្នកភូមិរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាននិងហៅរថយន្តសង្រ្គោះដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃ​ទី ៨ ខែ​មករា ឆ្នាំ ២០២២ នៅចំណុច​មុខ​មណ្ឌល​ចត្តាឡីស័ក​គីឡូ ៩ ក្នុង​ភូមិ​អូរ​ល្វា ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលជ្រៃសីមាបានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ហួន ខាំ​ឈូ ភេទ​ប្រុស អាយុ ៤០ ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​លុន ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ មុខរបរ​កម្មករ។ ​មុនកើតហេតុជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ចត្តាឡីស័ក​គីឡូ ៩។
តាមការ​បំភ្លឺ​ពី​សាក្សី​ឈ្មោះ ឃន សុខុន ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ល្វា ឃុំ​ជ្រៃ​សីមា បាន​ឲ្យ​ដឹង​ថា វេលា​ម៉ោង​ជាង ៩ ព្រឹក ពេល​ខ្លួន​កំពុង​ដេក​លើ​អង្រឹង​ក្នុង​រោង​ចម្ការ​របស់​ខ្លួន​ដើម្បី​មើល​ពលករ​កាប់​ដំឡូង​ឲ្យ​ខ្លួន​នៅ​ក្នុង​ដី​ចម្ការ ភ្លាម​នោះ ស្រាប់តែ​ឃើញ​បុរស​ម្នាក់ រត់​ចេញពី​មណ្ឌល​ចត្តាឡីស័ក ដោយ​ឃើញ​នៅ​ដៃ​ទាំងសងខាង​កាន់​កាំបិត​ហើយបានរត់​មក​ត្រង់​ដីចម្ការ​របស់​ខ្លួន ប្រហែល ២០០ ម៉ែត្រពី​មណ្ឌល។
សាក្សី​ដដែលបន្ត​ថា ពេលនោះ ជនរងគ្រោះ បាន​យក​កាំបិត​ដែល​កាន់ក្នុងដៃ (​កាំបិត​ស​) ចាក់​ទៅ​លើ​ពោះ តែ​មិន​មុត ទើប​ប្រើ​កាំបិតកញ្ចែត អារ​.​ក ខ្លួន​ឯងបណ្ដើរ​ស្រែក​បណ្ដើរ​។ ដោយ​ឃើញ​សភាព​ដូចនេះ​ខ្លួន(សាក្សី) ​ក៏បាន​ស្រែកហៅ​ពួក​ប្រុសៗ​ដែល​កំពុង​កាប់​ដំឡូង​ឲ្យ​មក​ជួយ​ឃាត់ តែ​ពេល​ពួក​ខ្លួន​ទៅ​ជិត​ដល់​គ្មាន​នរណា​ហ៊ាន​ចូល​ទៅ​ឃាត់​ទេ ទើប​ធ្វើ​ឲ្យ​ជនរងគ្រោះ អារ​.​ក ខ្លួនឯង ​រហូត​ដាច់​បំពង់ខ្យល់ បណ្ដាល​ឲ្យ​ដេក​ដួល​នៅ​លើ​ដីចម្ការ​នោះ​តែម្ដង។
ក្រោយមក​សមត្ថកិច្ច និង​គ្រូពេទ្យ​បានបើក​រថយន្ត​មក​ជួយ​សង្គ្រោះ​និង​នាំ​ជនរងគ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន តែដោយរបួសធ្ងន់ធ្ងរពេកក្រុម​គ្រូពេទ្យ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​បន្តនៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាបាត់ដំបងវិញ។
ចំពោះ​មូលហេតុ​ដែលធ្វើឲ្យបុរសនេះដាច់ចិត្តធ្វើបែបនេះ គេនីមិនទាន់​ដឹង​នៅឡើយទេ ខណ:ប្រជាពលរដ្ឋ​ខ្លះ​បាន​និយាយ​ថា ជនរងគ្រោះជា​មនុស្ស​មិនសូវ​គ្រប់ទឹក៕


ដោយ÷ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print