ភ្នំពេញ : លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាកូនប្រុសទី៤ របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រលប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ បានបញ្ចេញប្រតិកម្ម យ៉ាងខ្លាំងចំពោះក្រុមជ្រុលនិយម និន្នាការប្រឆាំង បំផ្លើសការពិតពីសង្គម ពពួកខួរក្បាលកញ្ជះបរទេស បង្កើតគំនិតទុច្ចរិត បង្ហោះfacebook កាត់ត រូបភាព បំប៉ោង បំផ្លាញកិត្តិយសគ្រួសារលោក ទាំងបំពាន ដែលការប្រមាថនេះ លោកថា, “ការប្រមាថហួសហេតុមកលើក្រុមគ្រួសាររបស់ខ្ញុំ គឺជាទង្វើដែលមិនអាចទទួលយកបានឡើយ”
លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហោះថា, នេះគឺជាទង្វើដែលមិនអាចទទួលយកបានឡើយ។ វាជាការប្រមាថហួសហេតុមកលើក្រុមគ្រួសាររបស់ខ្ញុំ ជាពិសេសឪពុកម្តាយ បងប្រុស និងបងប្អូនរបស់ខ្ញុំ។
លោកលើកឡើងទៀតថា, តើនេះជាឥរិយាបទដែលខ្មែរ និងបរទេសមួយចំនួនគាំទ្រ ឬយ៉ាងណា ? ។
សូមបញ្ជាក់ថា, លោក ហ៊ុនម៉ានី អះអាងថា, ទទួលយកមិនបានការប្រមាថនេះ បន្ទាប់ពី facebook មួយឈ្មោះថា, ស៊ីដា មាស > ភ្នែកខ្មែរ Khmer Eyesi បានសរសេរថា, (ដាំល្ពៅវាដុះចេញជាល្អាក់ ទឹករាក់ស្មានថាទឹកជ្រៅ កូនយួន គ្មានឪ យកអាសែនធ្វើឪវា) (ពូជនៅយួន ដាំនៅខ្មែរ ដុះនៅ អាមេរិក ផ្លែនៅត្រកូលហ៊ុន)។
តាមពិតការសរសេរពីក្រុមកញ្ជះបរទេសនេះ គឺជាសារជាតិ ក្រុមបំពុលសង្គម ខណៈពួកគេបានឃើញប្រជាពលរដ្ឋគាំទ្រសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសរីកចម្រើន សន្តិភាព ហើយពួកគេអស់ក្រឡា ប្រើល្បិចអង្គាសលុយបរទេស តាមរយៈនិយាយអាក្រក់ពីស្រុកខ្មែរ សុទ្ធតែបញ្ហាប្រឌិត ៕
ដោយ : សុខ ខេមរា