វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះប្អុនចូលទៅឃាត់វាយប្អូនបន្ថែមទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យ​ម្នាក់​ បានយកដំបងឬស្សីនិងឈើជ្រុងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ​ខូចខាតអស់មួយចំនួន ខណៈប្អូនប្រុសចូលទៅឃាត់វាយបប្អូនខ្លួនឯងបននថែមទៀត​ បណ្ដាលឲ្យ​រងរបួស​យ៉ាងដំណំ​ ទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួន។ករណីនេះ បានកើតឡើងនៅថ្ងៃទី០៩ ខែមករា.ឆ្នាំ២០២២.វេលាម៉ោងប្រហែល១០និង១៥នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ ឈុន សោភ័ណ្ឌ ភេទស្រី អាយុ ៤៥ឆ្នាំ ស្ថិតនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាងខេត្តកណ្តាល។
​ មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថាជនរងគ្រោះមាន០២នាក់ ទី១- ឈ្មោះ ឈុន សោភ័ណ្ឌ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរៈ កសិករ មានទីលំនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ត្រូវជាបងស្រី និងទី២- ឈ្មោះ ប៊ី វឌ្ឍនា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរៈ កសិករ មានទីលំនៅ ភូមិព្រែកពោធិ៍ឃុំទឹកវិល ស្រុកស្អាង ខេត្កណ្តាល ត្រូវជាប្អូនប្រុសបង្កើត។ ចំណែកជនសង្ស័យឈ្មោះ ប៊ី វុត្ថា ហៅ(ផ្លូច) ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ដោយឡែកវត្ថុតាងចាប់យកដំបងឫស្សី១ដើមប្រវែង៩៥ស.ម, ដំបងឈើជ្រុង ០១ដើម ប្រវែង៩៨ស.មរីឯសំភារៈខូចខាតមានកញ្ចក់ទ្វារផ្ទះ ចំនួន ០២ផ្ទាំង,​កញ្ចក់បង្អួចផ្ទះ ចំនួន ០៤ផ្ទាំង,​ចាន,​ឆ្នាំងមួយចំនួនទៀត
ប្រភពដដែលបននតថា.កន្លងមកនៅថ្ងៃទី០៧ ខែមករា.​ឆ្នាំ២០២២ ជនសង្ស័យបានយកដុំថ្ម និងញញួរ សកម្មភាពវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ មានដូចជាៈកញ្ចក់ទ្វារផ្ទះ ចំនួន ០២ផ្ទាំង
កញ្ចក់បង្អួចផ្ទះ ចំនួន០៤ផ្ទាំង និងចានឆ្នាំងអស់មួយចំនួន ហើយបានយកដំបងឫស្សី និងដំបងឈើជ្រុង វាយប្អួនប្រុស ឈ្មោះ ប៊ី វឌ្ឍនា អោយមានរបួសកំភួនដៃឆ្វេង និង ចង្កេះឆ្វេងថែមទៀតផង ។លុះមកដល់ថ្ងៃទី០៩ខែឆ្នាំដដែលវេលាម៉ោង១០:១៥នាទី ជនសង្ស័យ ឈ្មោះ ប៊ី វុត្ថា ហៅ (ផ្លូច) បានធ្វើសកម្មអុកឡុកវាយបំបែកសោរផ្ទះ ដើម្បីចូលបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះទៀត ពេលនោះ ឈ្មោះ ប៊ី វឌ្ឍនា បានចូលទៅឃាត់ តែជនសង្ស័យឈ្មោះ ប៊ី វុត្ថា បានវាយជនរងគ្រោះ ឈ្មោះ ប៊ី វឌ្ឍនា បន្ថែមទៀត។
ក្រោយមកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងអោយសមត្ថ កិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិលជួយអន្ដរាគមន៍ ភ្លាមនោះកំលាំងនគរបាលប៉ុស្ដិ៍ទឹកវិលបានចុះទៅដល់កើតហេតុ នឹងបានធ្វើការនាំខ្លួនជនសង្ស័យឈ្មោះ ប៊ី វុត្ថា​ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិលដើម្បីធ្វើការសាកសួរ និងបញ្ជូនទៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីធ្វើសំណុំរឿងតាមនីតីវិធី៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print