ភ្នំពេញ : ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៦៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,២០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៤២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១០១,៨៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៩,៣០% ។
រហូតដល់ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #១៥នាក់ (ឆ្លងសហគមន៌: ៣ នាំចូល: ១២នាក់) និងមានជាសះស្បេីយ៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១២០៦៣៦នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១១៧០២៣ នាក់ និង ស្លាប់ថ្មី ០នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) សរុបស្លាប់ ៣០១៥នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2775599 ស្មេីនឹង 164236 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា នៅថ្ងៃនេះកម្ពុជារកឃើញករណីឆ្លងអូមីក្រុង ចំនួន ៣៤ ករណីបន្ថែមទៀតក្នុងនោះ ១០ ករណីជា ករណីក្នុងសហគមន៍ ហើយ២៤ករណីនាំចូល។
ថ្លែងតាមរយៈសារសំឡេងមានរយៈពេល ៨ នាទី សម្តេចតេជោ បានលើកឡើងថា វិធានការចាំបាច់នាពេល នេះគឺ ៣កុំ ៣ការពារ និងជំរុញល្បឿននៃការចាក់វ៉ាក់ សាំងដូសជំរុញដើម្បីធានាថាសហគមន៍មានភាពរឹងមាំ សូមអោយបងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងទាំងអស់គ្នា ។
សម្ដេចក៏បានបញ្ជាក់ផងដែរថា៖ «គណៈកម្មការចំពោះ កិច្ចសម្រាប់ការចាក់វ៉ាក់សាំងបានចែកជូនវ៉ាក់សាំង ទៅតាមបណ្តាខេត្តរួចទៅហើយដែរ ។ វ៉ាក់សាំង ប្រភេទណាក៏ដោយតម្រូវការបញ្ហាសំខាន់គឺត្រូវមានគ្រប់ គ្រាន់ដើម្បីចាក់ បន្ថែមលើនោះអ្វីដែលសំខាន់ជាងគេ នោះគឺ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែពង្រឹង និងយកចិត្ត ទុកដាក់ទៅលើការប្រមូលមនុស្សមកចាក់ឲ្យបានគ្រប់ៗ គ្នាដែលដូសជំរុញដើម្បីជាវិធានការទប់ស្កាត់ជាមួយនឹង មេរោគបំប្លែងថ្មីនេះ» ៕
ដោយ : សិលា