ខេត្តព្រះវិហារ៖ សម្ដេចតេជោ ហ៊ុន សែន ៖ រោងចក្រនេះជារោងចក្រធំជាងគេនៅអាស៊ីរបស់ក្រុមហ៊ុន Rui Feng Cambodia International Co.,Ltd. លើគម្រោងទឹកប្រាក់ជាង ១ពាន់លានដុល្លារ ដែលនៅជំហានទី១គឺចំណាយជាង ៣៦០លានដុល្លារ ហើយត្រូវការពលកម្ម៧០០០នាក់។ រោងចក្រនេះនឹងផ្តល់ការងារដល់ប្រជាពលរដ្ឋជាង ១៤,០០០នាក់នៅពេលគម្រោងវិនិយោគត្រូវបានសាងសង់ចប់សព្វគ្រប់ ។ ទន្ទឹមនឹងផ្តល់ការងារជាច្រើនដល់ពលរដ្ឋនៅក្នុងខេត្តព្រះវិហារ រោងចក្រដ៏ធំនេះនឹងចូលរួមពង្រឹងសេដ្ឋកិច្ចកម្ពុជាផងដែរ។
ខ្ញុំសូមអរគុណក្រុមហ៊ុនដែលបានជ្រើសរើសកម្ពុជា ជាទីវិនិយោគលើគម្រោងដ៏ធំនេះ។ នេះដោយសារក្រុមហ៊ុនមានជំនឿទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំសូមលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគទុនជាតិ និងអន្តរជាតិ និងសូមមន្រ្តីនិងជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់ជួយសម្របសម្រួលគ្រប់យ៉ាងដើម្បីជំរុញគម្រោងវិនិយោគនៅទូទាំងប្រទេសទទួលបានជោគជ័យ។
ខ្ញុំសុំផ្ញើរូបភាពខ្ញុំរាំថ្ងៃនេះជូនទៅអ្នកបង្ករឿងដោយមិនគិតពីថ្ងៃបុណ្យ។ សង្ឃឹមថាអ្នកនិងយល់ពីអ្វីដែលខ្ញុំចង់និយាយ៕
ដោយ៖ សុខ ខេមរា