ខ្សែបម្រើ Aminata Diallo របស់ក្លិប Paris St-Germain ត្រលប់មកវិញបន្ទាប់ពីការចាប់ខ្លួនជុំវិញការវាយប្រហារលើមិត្តរួមក្រុម

ចែករំលែក៖

កីឡាការិនី Aminata Diallo របស់ក្លិប Paris St-Germain បានត្រលប់មកធ្វើសកម្មភាពវិញកាលពីថ្ងៃអាទិត្យបន្ទាប់ពីបានសម្រាករយៈពេល២ខែបន្ទាប់ពីការចាប់ខ្លួនរបស់នាងជុំវិញការវាយប្រហារលើមិត្តរួមក្រុម Kheira Hamraoui ។

Diallo មានវ័យ២៦ឆ្នាំត្រូវបានដោះលែងដោយមិនមានការចោទប្រកាន់ដោយប៉ូលិសបារាំងកាលពីខែធ្នូ ហើយបាននិយាយថា ការស៊ើបអង្កេតនឹងបង្ហាញពី “ភាពគ្មានទោសពៃរ៍ទាំងស្រុង” របស់នាង។ ខ្សែបម្រើរូបនេះបានចូលលេងនៅនាទីទី៧៧ ខណៈដែល PSG បានយកឈ្នះក្រុម Dijon ដោយបាល់ប៉េណាល់ទីក្នុងការប្រកួត Coupe de France។ គ្រូបង្វឹកលោក Didier Olle-Nicolle បាននិយាយថា Diallo មានការត្រលប់មកវិញដ៏អស្ចារ្យ។

ការវាយប្រហារនោះកើតឡើងនៅពេលដែល Diallo កំពុងបើកឡាន និងមិត្តរួមក្រុមម្នាក់ទៀតទៅផ្ទះ បន្ទាប់ពីអាហារក្រុមមួយ នៅពេលដែលពួកគេត្រូវបានស្ទាក់វាយដោយបុរសពាក់ម៉ាស់២នាក់ទៅលើ កីឡារិនី Kheira Hamraoui។ សេចក្តីថ្លែងការណ៍មួយពី Diallo ដែលត្រូវបានចេញផ្សាយដោយមេធាវីរបស់នាងកាលពីខែមុនបានបរិហារការផ្តល់យោបល់ក្លែងក្លាយទាំងស្រុងនៃការប្រជែងគ្នារវាងនាងនិងលោកស្រី Kheira Hamraoui ដែលនឹងពន្យល់ពីមូលហេតុដែលនាងនឹងកំណត់គោលដៅមិត្តរួមក្រុមរបស់នាង។

Diallo ដែលបានចូលលេងឲ្យបារាំងក្នុងជម្រើសជាតិនារីបាន៧ដងបានចូលរួមជាមួយក្រុម PSG ក្នុងឆ្នាំ២០១៦ ហើយបានបង្ហាញខ្លួនជាង៦០ប្រកួតសម្រាប់ក្លិប។ នាងបានចំណាយពេលខ្ចីជើងនៅក្លិប Atletico Madrid កាលពីរដូវកាលមុន។ ចំណែកកីឡារិនី Kheira Hamraoui ដែលបានចូលហ្វឹកហាត់វិញហើយមិនបានលេងឱ្យ PSG ចាប់តាំងពីមានឧបទ្ទវហេតុកាលពីថ្ងៃទី៤ ខែវិច្ឆិកា មិនត្រូវបានគេជ្រើសរើសសម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយ។ ការប្រកួតនេះគឺជាការប្រកួតលើកដំបូងរបស់ PSG ចាប់តាំងពីថ្ងៃទី១៦ ខែធ្នូ ដោយសារការសម្រាករដូវរងានៅប្រទេសបារាំង ៕

...

(រូបភាព ៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print