អភិបាលខេត្តពោធិ៍សាត់ អញ្ជើញទទួលអង្ករ២០តោន​ ពីសប្បុរសជន ដើម្បីប្រើប្រាស់ និងទុកចែកជូនពលរដ្ឋក្រីក្រខ្វះខាត

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានអោយដឹងថា, នាព្រលប់ថ្ងៃទី១០​ ខែមករា​ ឆ្នាំ២០២២នេះ នៅវេទិកាក្នុងសាលាខេត្ត លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណ:កម្មាធិការខេត្ត​ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩​ ដោយមានការចូលរួមពីលោក​ អ៉ឹង​ គឹមលាង អភិបាលរងនៃគណ:អភិបាលខេត្ត​ និងជាប្រធានលេខាធិការដ្ឋាន​ និងលោកនាយករដ្ឋបាលសាលាខេត្ត​ បានទទួលអំណោយសប្បុរសធម៌ ជាអង្ករ២០តោន ពីសប្បុរសជន ដើម្បីទុកចែកជូនបន្ត ដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាតពិតប្រាកដ​ សម្រាប់យុទ្ធនាការបង្ការ​ និងទប់ស្កាត់ជំងឺកូវីដ១៩​ក្នុងខេត្ត​។

សប្បុរសជន ដែលបាននាំយកអំណោយ មកផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់​ នាពេលនេះ​ គឺលោក គីម​ លាង និងលោកស្រី ស៉ីម​ ហេង​ បានចូលរួមឧបត្ថម្ភ អង្ករ២០តោន។

ក្នុងនាមរដ្ឋបាលខេត្ត លោក ជាវ តាយ បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរ ចំពោះទឹកចិត្តសប្បុរសធម៌ របស់សប្បុរសជន ដែលជាម្ចាស់អំណោយទាំងនេះ។ លោកបានចាត់ទុកថា អំណោយទាំងអស់នេះ ពិតជាសំខាន់ក្នុងស្មារតី និងកាយវិការមនុស្សធម៌ដ៏ប្រពៃ ដើម្បីរួចចំណែកជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ដែលកំពុងមានតម្រូវការចាំបាច់ សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះផ្សេងៗម្តងម្កាល​ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩​ នៅក្នុងខេត្ត។

លោកសូមសន្យាថា នឹងនាំយកអំណោយទាំងអស់នោះ ទៅប្រើប្រាស់ និងទុកចែកជូនបន្ត ដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់​ ទៅតាមអ្វីដែលអាចធ្វេីបាន៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print