ព័ត៌មានបឋម៖ យុវជនម្នាក់លោតទឹកសម្លាប់ខ្លួនទៅទើរលើថាសស្ពានគីហ្សូណាគួរឱ្យព្រឺព្រួច

ចែករំលែក៖

ខេត្តកំពង់ចាម៖ យុវជនក្នុងសម្លៀកបំពាក់ជាសិស្សសាលាម្នាក់ដែលមិនទាន់ដឹងសាវតារជាតិ បានដើរមកលោតសម្លាប់ខ្លួនពីលើស្ពានគីហ្សូណា ហើយទើរនៅលើថាសស្ពាន មើលទៅគួរអោយរន្ធត់យ៉ាងក្រៃលែង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោងប្រហែល៩ព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ២០២២ នៅចំណុចលើស្ពានគីហ្សូណា ចន្លោះបង្គោលទី៦ ក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុង-ខេត្ត កំពង់ចាម ។

ករណីនេះរហូតមកដល់វេលាថ្ងៃត្រង់នេះហើយនៅមិនទាន់មានសាច់ញាតិរបស់សពមកបញ្ជាក់អំពីសាវតារនិងដំណើររឿងរ៉ាវនោះទេ ខណៈដែលសមត្ថកិច្ចនគរបាលក្រុងកំពង់ចាមកំពុងដុតដៃដុតជើងស្វែងរកជួលស្រឡាងខ្នាតធំ ដើម្បីឡើងយកសពជនរងគ្រោះដែលទើរនៅលើថាសស្ពាន មានកម្ពស់ពីផ្ទៃទឹកទន្លេមេគង្គប្រហែល២០ម៉ែត្រ៕

ដោយ៖ វណ្ណៈ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print