ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ លោកម៉ូ ម៉ានិត អភិបាលខណ្ឌសែនសុខបានដឹកនាំមន្ត្រី រដ្ឋបាលខណ្ឌ ចូលរួមកិច្ចប្រជុំ ស្ដីពីការជំរុញការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ដើម្បីឲ្យទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានគ្រប់ៗគ្នា ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ដែលកំពុងតែចូលមកដល់សហគមន៍ ។
កិច្ចប្រជំនេអធ្វើឡើងតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Zoom Meeting ) ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលខណ្ឌទាំង១៤៕
ដោយ៖ ចន្ទ លីហ្សា