កុមារាកូនភ្លោះ២នាក់លង់ទឹកទន្លេស្លាប់ទាំងព្រលប់នៅខេត្តក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ÷ ក្មេងប្រុសអាយុ៣ឆ្នាំ២នាក់ជាបងប្អូនភ្លោះបានស្លាប់ក្នុងហេតុការណ៍លង់ទឹកទន្លេ។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រលប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ វេលានៅចំណុចទន្លេមេគង្គភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។

មន្ត្រីនគរបាលមូលដ្ឋានបានអោយដឹងថា សពកុមារាជនរងគ្រោះទី១.ឈ្មោះ ម៉ី សោទី អាយុ០៣ឆ្នាំ ជនជាតិខ្មែរនិងសពកុមារាជនរងគ្រោះទី២. ឈ្មោះ ម៉ី សោទ្រី អាយុ០៣ឆ្នាំ ជនជាតិខ្មែរ។ កុមារាទាំងពីរជាបងប្អូនភ្លោះនឹងគ្នា មានឪពុកឈ្មោះ សាយ ម៉ី អាយុ៤៣ឆ្នាំនិងម្ដាយឈ្មោះ វង សុខណា អាយុ២៨ឆ្នាំ ជាកសិកររស់នៅភូមិ ឃុំកើតហេតុខាងលើ។

ប្រភពពត៌មានពីមន្ត្រីនគរបាលមូលដ្ឋានបានអោយដឹងថា នៅថ្ងៃកើតហេតុខាងលើឈ្មោះ សាយ ម៉ី ចេញពីផ្ទះទៅលក់បន្លែ ទុកអោយប្រពន្ធឈ្មោះ វង សុខណា លក់ឥវ៉ាន់នៅផ្ទះដែលមានកូនប្រុសចំនួនពីរនាក់ឈ្មោះ ម៉ី សោទី និង ឈ្មោះ ម៉ី សោទ្រី នៅផ្ទះជាមួយ។ ពេលនោះដោយសារតែរវល់តែលក់ឥវ៉ាន់(បន្លែ)ឈ្មោះ វង សុខណា ពុំបានចាប់អារម្មណ៍មើលកូន,ស្រាប់តែកុមារាទាំងពីរនាក់បងប្អូននាំគ្នាចុះទៅលេងទឹកទន្លេនៅក្រោយផ្ទះចម្ងាយប្រហែល៥០ម៉ែត្រលង់ស្លាប់ទាំងពីរនាក់តែម្ដង។

សពកុមារទាំង២ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យទាំងក្តីសោកស្តាយនិងអាលោះអាល័យ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print