ខេត្តព្រះសីហនុ៖ ស្របពេលប្រទេសជាតិកំពុងអភិវឌ្ឍន៍និងសន្តិភាព ជាមួយចរន្តសសៃឈាមសេដ្ឋកិច្ចបាននឹងកំពុងកើនឡើង គេឃើញនៅព្រះរាជាណាចក្រកម្ពុជា មួយរយៈចុងក្រោយនេះមានកប៉ាល់ប្រភេទយក្សធំៗ ទាំងនាវាចម្បាំង កប៉ាល់ទេសចរណ៍ ជាមួយនិងជនបរទេសច្រើនជាតិសាសន៍ បានមកកាន់ទឹកដីព្រះរាជាណាចក្រកម្ពុជា ដោយយកកំពុងផែស្វយ័តអន្តរជាតិខេត្តព្រះសីហនុធ្វើជាទីតាំងចូលចត។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ នាវាយក្សមួយគ្រឿងប្រភេទដឹករថយន្ត (Ro-Ro) ឈ្មោះ TRIUMPH លំដាប់ពិភពលោកដែលបានដឹកជញ្ជូនរថយន្តរាប់ពាន់គ្រឿងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ៕
ដោយ៖ សីលា
...