ខេត្តព្រះសីហនុ ៖ អ្នកពង្រាយ សប្បាយផង ឆ្អែតផង ហេីយទៅបាត់ ឯអ្នកសំអាត ហត់ផង ក្ដៅផង ឃ្លានផង ហេីយបេីយឺតយ៉ាវ គេស្ដីអោយទៀត ។
ក្រោមមេឃតែមួយ ទាំងផល ទាំងកម្ម ពិតជាខុសគ្នាមែន។ នេះជាការលើកឡើងរបស់ លោក គួចចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ។ ទីបំផុត ! រដ្ឋបាលក្រុងព្រះសីហនុ បានប្រកាសថា, ទាក់ទងទូរស័ព្ទ ៨ខ្សែរាយការណ៍ភ្លាម បើឃើញអ្នកចោលសំរាម។
រដ្ឋបាលក្រុងព្រះសីហនុ បានលើកឡើងថា, ដើម្បីចូលរួមក្នុងការថែរក្សាអនាម័យ សោភ័ណភាព និងភាពស្អាតទីក្រុងយើង ឆ្នេរសមុទ្រយើង សូមបងប្អូនដែលបានឃើញក្រុម ឬបុគ្គលណាដែលទុក ឬចោលសំរាមផ្ដេសផ្ដាស ដូចករណីនេះជាដើម សូមទាក់ទងរាយការណ៍ភ្លាមៗ ដើម្បីកម្លាំងសាលាក្រុង ចុះធ្វើការផាកពិន័យ អប់រំណែនាំ ឬចាត់វិធានការណ៍ដើម្បីកុំអោយមានទម្លាប់អាក្រក់បែបនេះតទៅទៀត។
រដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយក្រុមហ៊ុនប្រមូលសំរាម KSWM បានរៀបចំលេខទូរស័ព្ទ សម្រាប់ជូនបងប្អូនចូលរួមផ្ដល់ព័ត៌មានភ្លាមៗ ក្នុងករណីមានឃើញក្រុម ឬបុគ្គលទាំងឡាយណាហូបចុក ផឹកស៊ី ចោលសំរាម នាំអោយខូចបរិស្ថាន និងសោភ័ណភាពឆ្នេរ អាចទាក់ទងភ្លាមៗតាមលេខខាងក្រោម ៖
⁃ 015 515 135. – 070 633 338
⁃ 016 629 992. – 017 564 141
⁃ 010 564 141. – 012 363 985
⁃ 015 363 985. – 061 371 111 ៕