Breaking News, លោកស្រី យក់ សម្បត្តិ : មកទល់ពេលនេះ កម្ពុជាមានករណីនាំចូល និងឆ្លងមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ក្នុងសហគមន៍ជាង២០០ករណីហើយ

ចែករំលែក៖

ភ្នំពេញ : លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានប្រាប់សារព័ត៍មាន នៅថ្ងៃទី១២មករានេះថា មកទល់ពេលនេះ កម្ពុជាមានករណីនាំចូល និងឆ្លងមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ក្នុងសហគមន៍ជាង២០០ករណីហើយ។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កន្លងទៅបានផ្ញើរសារជូនជនរួមជាតិ អោយមានការប្រុងប្រយ័ត្ន អនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានខ្ជាប់ខ្ជួន ខណៈជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង ឆ្លងចូលសហគមន៍ ក្នុងនោះសម្តេចមានប្រសាសន៍ថា, ជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង មានដល់ ៣៤ករណី នាំចូល ២៤ករណី និងចូលក្នុងសហគមន៍ ១០ករណី។
ដល់ថ្ងៃនេះលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានប្រាប់សារព័ត៍មាន នៅថ្ងៃទី១២មករានេះថា មកទល់ពេលនេះ កម្ពុជាមានករណីនាំចូល និងឆ្លងមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ក្នុងសហគមន៍ជាង២០០ករណីហើយ។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៦៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,២២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៤៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១០២,២៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៩,៣៣% ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print