អ.ស.ប អំពាវនាវដល់ភាគីពាក់ព័ន្ធនៅក្នុងប្រទេសលីប៊ីត្រូវទទួលស្គាល់រដ្ឋាភិបាលថ្មី

ចែករំលែក៖

ប្រសិនបើភាគីពាក់ព័ន្ធឯកភាពទទួលយករដ្ឋាភិបាលសាមគ្គីជាតិសាសន៍ថ្មីនោះ ប្រទេសនេះនឹងអាចទប់ទល់ជាមួយឧបសគ្គទាំងឡាយដែលបានកើតឡើងជាយូរមកហើយ។

ឧបការីអង្គការសហប្រជាជាតិលោកMartin Kopler ដែលបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសលីប៊ីដើម្បីវាយតម្លៃស្ថានភាព បានអំពាវនាវដល់ភាគីពាក់ព័ន្ធនៅក្នុងប្រទេសនេះទទួលស្គាល់រដ្ឋាភិបាលសាមគ្គីជាតិសាសន៍ដែលបានបង្កើតឡើងដោយអង្គការសហប្រជាជាតិ មានប្រសាសន៍នៅក្នុងសន្និសីទកាសែតរួមជាមួយឧបនាយករដ្ឋមន្ត្រីលីប៊ី លោកMartin Kopler បញ្ជាក់ថារដ្ឋាភិបាលថ្មីនឹងខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់នាពេលបច្ចុប្បន្ន និងរារំាងសកម្មភាពរីករាលដាល់របស់ក្រុមអិស្លាមបង្កើតរដ្ឋIS ធានាសន្តិសុខដល់ពលរដ្ឋលីប៊ី ។លោកបន្តទៀតថា នៅពេលដែលភាគីទាំងអស់ព្រមទទួលស្គាល់រដ្ឋាភិបាលថ្មីនោះប្រទេសនេះនឹងអាចទប់ស្កាត់ឧបសគ្គដែលកំពុងតែកើតឡើងនាពេលបច្ចុប្បន្ន។

នៅថ្ងៃទី១៨ខែមេសា លោកMartin ធ្វើដំណើរទៅកាន់ទីក្រុងTubrug ដើម្បីជួបជាមួយសមាជិកសភាលីប៊ីអំពាវនាវដល់ភាគីពាក់ព័ន្ធទទួលស្គាល់រដ្ឋាភិបាលសាមគ្គីជាតិសាសន៍។

តាំងពីឆ្នាំ២០១៤មក លីប៊ីបានដំណើរការរដ្ឋាភិបាលដល់ទៅពីរសភាពីរផ្សេងគ្នា ។ ចំណែកសភាដែលអន្តរជាតិទទួលស្គាល់ត្រូវបញ្ជូនទៅកាន់ទីក្រុង Tubrug នៅភាគខាងកើត។ នៅពេលនេះរដ្ឋាភិបាលសាមគ្គីជាតិសាសន៍ត្រូវបានបង្កើតឡើងក្រោមការការពាររបស់អង្គការសហប្រជាជាតិជាមួយនឹងកិច្ចព្រមព្រៀងចែករំលែកអំណាចស្មើគ្នា ដើម្បីគ្រប់គ្រងប្រទេសជាតិ។ ការបង្កើតរដ្ឋាភិបាលសាមគ្គីជាតិសាសន៍នៅក្នុងប្រទេសលីប៊ីក្រោមការដឹកនាំរបស់អង្គការសហប្រជាជាតិ ក្រោយពេលមានក្រុមភេរវកម្មអិស្លាមបង្កើតរដ្ឋ ជាច្រើនទៅតាំងទីលំនៅបង្កើតក្រុមនៅទីនោះដើម្បីបង្កើតទីតាំងគ្រប់គ្រងសាជាថ្មីក្រោយពេលដែលបានបាត់បង់ទីតាំងជាច្រើននៅក្នុងប្រទេសស៊ីរី ។

ដោយសារតែរងការវាយប្រហារយ៉ាង ខ្លាំងពីរុស្ស៊ីនិងប្រទេសលោកខាងលិច ព្រមទាំងទាហាននៅក្នុងតំបន់ ក្រុមអិ៊ស្លាមបង្កើតរដ្ឋបានបាត់បង់ទីតាំងជាច្រើនធ្វើឱ្យក្រុមនេះត្រូវតែបន្លាស់ទីទៅរកទីកន្លែងសុខសាន្ដជាងនេះដើម្បីបន្ដគោលដៅវាយប្រហាររបស់ខ្លួន ។

នៅពេលនេះក្រុមអ៊ិស្លាមបង្កើតរដ្ឋ បានរកឃើញទិសដៅថ្មីគឺប្រទេសលីប៊ី។ ប្រទេសនេះបាននិងកំពុងស្គាល់ភាពវឹក វរទើបត្រូវបានពួកយុទ្ធជនអ៊ិស្លាមជ្រុលនិយមនាំគ្នាសម្រុកទៅ ផ្ដុំកម្លាំងគ្នាកាន់តែច្រើនឡើងៗ។ ចំនួនជនជីហាដបាន កើនឡើងទ្វេមួយជាពីរនៅលីប៊ី ក្រុមIS បានបាត់បង់កម្លាំងទាហានរបស់ខ្លួនជាច្រើនចាប់ពី ៣៣,០០០នាក់សល់តែ ១៩.០០០ទៅ២៥.០០០នាក់ប៉ុណ្ណោះ ប៉ុន្ដែ ចំនួនយុទ្ធជនជីហាដបានងាកទៅកើនឡើង ឥតឈប់នៅលីប៊ី ។ បើតាមរដ្ឋបាលអាមេរិកបានឱ្យដឹងថាវត្ដមានជនជីហាដផ្ដាច់ខ្លួនជ្រុលនិយមបានកើនឡើងដល់ទៅ៥ពាន់នាក់នៅលីប៊ីទល់នឹងពីរឬបីពាន់នាក់ប៉ុណ្ណោះ កាលពីស្ថិតិប៉ាន់ស្មានលើក មុន។ តួលេខផ្ដល់ដោយអ្នកទទួលខុស ត្រូវជាន់ខ្ពស់អាមេរិកសុំមិនបញ្ចេញឈ្មោះ នេះធ្លាក់មកជួនចំពេលដែលអាជ្ញាធរ អាមេរិក ទើបបានប្រកាសបញ្ជាក់ថា លីប៊ីបានក្លាយជាសមរភូមិនិងជាជម្រកថ្មីដ៏ទាក់ទាញរបស់ពួកជីហាដ ។ ការពង្រីកខ្លួនរបស់អង្គការរដ្ឋអិ៊ស្លាមមានល្បឿន លឿន និងខ្លាំងដែលគួរឱ្យព្រឺខ្លាចបំផុត ។ នេះបើតា មអ្នកវិភាគម្នាក់ដែលធ្លាប់ ជាអតីតភ្នាក់ងារចារកិច្ចCIA។ ក្រុមIS ទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរជាបន្ដបន្ទាប់ និងគួរឱ្យកត់សម្គាល់នៅស៊ីរី និងអ៊ីរ៉ាក់ ក្រោមប្រតិបត្ដិការផ្លូវអាកាសរបស់ក្រុមសម្ពន្ធមិត្ដអន្ដរជាតិ ប៉ុន្ដែក៏បានងាកទៅរកដែនដីថ្មីដណ្ដើមគ្រប់គ្រងតំបន់ភាគ ខាងកើតក្រុងទ្រីប៉ូលីរបស់លីប៊ី ព្រោះជាប្រទេសដែលកំពុងញាំញីដោយសង្គ្រាមស៊ីវិលនិងភាពវឹកវរនយោបាយ។ នៅ ពេលនេះដែរអាមេរិកនិងសម្ពន្ធមិត្ដដែលត្រៀមជាស្រេចនឹងធ្វើសកម្មភាពតែមិន ទាន់លើកឡើងអំពីលទ្ធភាពធ្វើអន្ដរាគមន៍ យោធានៅលីប៊ីទេដោយរង់ចាំលទ្ធផល នៃការចរចាបង្កើតរដ្ឋាភិបាលប្រទេស នេះសិន។ ក្រុមប្រឹក្សាប្រធានាធិបតីលីប៊ី កំពុងពិភាក្សាស្នើបង្កើតរដ្ឋាភិបាលថ្មី ស្របតាមកិច្ចព្រមព្រៀងនយោបាយដឹកនាំដោយអង្គការសហប្រជាជាតិដើម្បីនាំ លីប៊ីចេញពីភាពវឹកវរ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា បានពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិលោក Ashton Carter ស្តីអំពីយុទ្ធសាស្ត្រ របស់អាមេរិកធ្វើយ៉ាងណាក្នុងការទប់ទល់ទៅលើការគំរាមកំហែងពីក្រុមភេរវកម្មIS នៅក្នុងប្រទេសស៊ីរីនិងអីរ៉ាក់។

កាលពីថ្ងៃទី៥ ខែមេសា ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិ អាស្តុន ខាធឺរ ស្តីពីការទប់ទល់នឹងក្រុមភេរវកម្មIS ដែលបានគម្រាមកំហែងពិភពលោកទាំងមូល។

ប្រធានាធិបតីអាមេរិកបញ្ជាក់ថា បើទោះបីក្រុម IS មានការខាតបង់យ៉ាងធំធេងក្តីតែក្រុមនេះនៅតែមានឥទ្ធិពល និងបង្កើនការវាយប្រហារនៅគ្រប់ទិសទីជុំវិញពិភពលោក ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅសេតវិមាន ប្រធានាធិបតីអូបាម៉ាបញ្ចាក់ថាអាមេរិកនឹងបង្កើនការវាយប្រហារទៅលើក្រុម IS នៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់។

អ្វីដែលគួរឲ្យព្រួយបារម្ភនាពេលនេះគឺក្រុម ISបានបើកការវាយប្រហារទៅលើកម្លាំងទាហានស៊ីរីវិញដោយប្រើប្រាស់អាវុធគីមី ដែលជាហេតុធ្វើឲ្យពិភពលោកព្រួយបាម្ភកាន់តែខ្លាំង។ កន្លងមកក្រុម IS មិនដែលប្រើប្រាស់អាវុធគីមីនោះឡើយ ដោយសារតែក្រុមរបស់ពួកគេនៅមានកម្លាំងខ្លាំង។ ប៉ុន្តែពេលនេះទាហានស៊ីរីបានវាយប្រហារដណ្តើមបានទីក្រុងបុរាណ និងទីតាំងជាច្រើនទៀតធ្វើឲ្យ ISបាត់បង់ទឹកដីដែលខ្លួនគ្រប់គ្រងរហូតដល់៥០ភាគរយ ។ទាំងនោះហើយប្រសិនបើ IS មិនបញ្ចេញអាវុធសម្លាប់មនុស្សទេនោះមិនអាចបញ្តេញទាហានស៊ីរីចេញឲ្យឆ្ងាយឡើយ៕

13020575_1043737389033868_2097322286_n

ប្រែសម្រួល៖ ម៉ែវសាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print