សមត្ថកិច្ចនគរបាលជំនាញស្រុកសាលាក្រៅបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ឆបោកដោយ ខ្ចីរថយន្តបើកគេចបាត់

ចែករំលែក៖

ខេត្តប៉ៃលិន÷  យោងតាមរបាយការណ៍
លោក មាឃ សារ៉ន អធិការដ្ឋាននគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា÷ កាលពីវេលាម៉ោង ១៣និង៣០ នាទី
នៅថ្ងៃអង្គារ ០៩ កើត ខែបុស្ស ឆ្នាំឆ្នូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានទទួលពាក្យបណ្ដឹងពីករណី ឆបោក ( ខ្ចីរថយន្ត ) មួយករណីនៅក្នុងចំណុចផ្សារក្រោម ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោកបានបន្តថា÷ជនរងគ្រោះមានឈ្មោះ មាស រ៉ាឌី ភេទប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នករត់តាក់ស៊ី មានទីលំនៅបច្ចុប្បន្នភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកសង្កែ ខេត្តបាត់ដំបង ។
បើតាមសម្ដីជនរងគ្រោះបានរៀបរាប់ប្រាប់សមត្តកិច្ចថា÷សម្ភារដែលត្រូបានជនសង្ស័យខ្ចីយកទៅបាត់ :មាន រថយន្ត ម៉ាក តូយ៉ូតា អ៊ាលផា សេរី ឆ្នាំ ២០០៦ ពណ៌ សរ ពាក់ស្លាកលេខ បាត់ដំបង 2C-1157
លោកបានបន្តទៀតថា÷ ជនសង្ស័យដែលខ្ចីរថយន្តនោះមានឈ្មោះ អ៊ុក ដារ៉ា ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នករត់តាក់ស៊ី បច្ចុប្បន្នមានទីលំនៅរស់នៅភូមិអូតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

តាមជនរងគ្រោះបានរៀបរាប់បន្តថា÷ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ ជនរងគ្រោះបានអង្គុយញ៉ាំបាយជុំគ្នាចំនួន ០៣ នាក់ ដោយជនសង្ស័យបានសូមយករថយន្តទៅលាងឱ្យរហូតដល់ល្ងាចមិនឃើញត្រឡប់មកវិញ ទើបជនរងគ្រោះទូរស័ព្ទទៅរក តែជនសង្ស័យបាននិយាយថាចាំព្រឹកចាំយករថយន្តទៅឲ្យវិញ
ហើយក៏បានបិទទូរស័ព្ទពុំព្រមលើករហូត មកដល់ម៉ោង១៦ នឹង ០០ នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ទើបជនរងគ្រោះឃើញជនសង្ស័យនៅខេត្តប៉ៃលិន ហើយក៏បានរាយការណ៍មកកាន់សមត្ថកិច្ចយើង ដើម្បីឲ្យនាំខ្លួនជនសង្ស័យសួរនាំ ។

ក្រោយពីកម្លាំងជំនាញយើងសួរចប់សព្វគ្រប់ សន្និដ្ឋានថា ចុងបណ្ដឹងពិតជាជាប់ពាក់ពន្ធ័ក្នុងករណីខាងលើពិតប្រាកដមែន ហេតុដូចនេះសូមគោរពសុំគោលការណ៍ពីលោក ឧត្តមសេនីយ៍ ស្នងការធ្វើការឃាត់ខ្លួនជនសង្ស័យខាងដើម្បីបន្តនីតិវិធី ៕

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print