ខេត្តតាកែវ៖ តាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថាលោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២នេះ បានដឹកនាំមន្រ្តីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យការកែលម្អរ សោភ័ណ្ឌសួនច្បារមាត់បឹងតាកែវ ស្ថិតនៅភូមិមួយ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
ក្នុងឱកាសចុះពិនិត្យនោះដែរ លោក អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការណែនាំទៅដល់មន្ទីរជំនាញ និងអភិបាលក្រុងដូនកែវ ត្រូវរៀបចំប្រព័ន្ធបង្គោលភ្លើង ដែលចាស់ខូចឡើងវិញ និងត្រូវមើលពីទីតាំង ណាដែលត្រូវរៀបំបង្គន់សាធារណៈនៅសួនច្បារមាត់បឹង ដើម្បីបំពេញសេចក្តីត្រូវការរបស់បងប្អូន ប្រជាពលរដ្ឋ ដែលពួកគាត់មកលំហែ កម្សាន្ត ឬមកហាត់ប្រាណ ពេលព្រឹកព្រលឹម និងពេលរសៀល ជាដើម នៅសួនច្បារមាត់បឹងតាកែវមួយនេះ។
ជាមួយគ្នានេះ នៅថ្ងៃដដែល លោកអភិបាលខេត្ត ក៏សេចក្តីណែនាំស្តីពីការជម្រុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងពង្រឹងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដេីម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំលែងថ្មី អូមីក្រុង នៅភូមិសាស្ត្រខេត្តតាកែវផងដែរ៕
ដោយ៖សហការី