ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងនាព្រឹកថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នេះថា ក្នុងដែនរដ្ឋបាលរបស់ខ្លួនមានករណីអត្តឃាត១លើក ដោយបុរសម្នាក់បញ្ចប់ជីវិតដោយខ្សែភ្លើង ។
។ប្រភពព័ត៌មានពីនគរបាលស្រុកដដែលបានឲ្យដឹងទៀតថា ហេតុការណ៍ខាងលើបានកើតឡើងនាព្រឹកព្រលឹមម្សិលម៉ិញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចកផ្ទះជនរងគ្រោះ ស្ថិតនៅភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ប្រភពបញ្ជាក់ទៀតថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ងួន សំអឿន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំកើតហេតុ ជនរងគ្រោះ(ងួន សំអឿន)បានយកខ្សែភ្លើងមានប្រវែងប្រមាណ២ម៉ែត្រ បត់ជា២ចងកទៅនឹងធ្នឹមលើផ្ទះបណ្ដាលឲ្យស្លាប់ ក្រោយសមត្ថកិច្ចសហការចុះពិនិត្យ និងស្រាវជ្រាវជាក់ស្ដែង ជនរងគ្រោះជាមនុស្សញៀនស្រា រហូតបាត់បង់សតិទៅហើយ សពសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយៈ បុឹម ពិន