អាមេរិកសន្យាផ្តល់ជំនួយដល់អាហ្វហ្គានីស្ថាន៣០៨លានដុល្លារក្នុងឆ្នាំ២០២២

ចែករំលែក៖

រដ្ឋាភិបាលអាមេរិកបានសន្យាផ្តល់ជំនួយមនុស្សធម៌ជាទឹកប្រាក់បន្ថែមដល់អាហ្វហ្គានីស្ថាន ចំនួន៣០៨លានដុល្លារក្នុងឆ្នាំ២០២២ ។ នេះជាផ្នែកមួយក្នុងកញ្ចប់ជំនួយដំបូងរបស់អាមេរិកដល់ប្រទេសអាហ្វហ្គានីស្ថានក្រោមការដឹកនាំរបស់ក្រុមតាលីបង់ ដើម្បីបញ្ចៀសសោកនាដកម្មកើតឡើង។ នៅក្នុងសេចក្តីប្រកាស អង្គការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានឱ្យដឹងថា ទឹកប្រាក់៣០៨ លានដុល្លារគឺសម្រាប់ជំនួយស្បៀងអាហារ និងអាហារូបត្ថម្ភដល់អ្នកងាយរងគ្រោះ។ ជាមួយគ្នានេះនឹងជួយដល់វិស័យសុខាភិបាលប្រទេសនេះផងដែរ ។ តាមគម្រោង (USAID) នឹងបញ្ជូនប្រាក់ជំនួយតាមអង្គការមនុស្សធម៌ ឯករាជ្យ មិនមែនតាមរយៈរដ្ឋាភិបាលតាលីបង់នោះឡើយ។ ជាមួយនិងទឹកប្រាក់ទាំងនោះអាមេរិកបានផ្តល់ជំនួយដល់អាហ្វហ្គានីស្ថានជាទឹកប្រាក់សរុបជាង៧៨០លានដុល្លារចាប់តាំងពីខែតុលាឆ្នាំ២០២១ មកទល់ពេលនេះ។ ក្រៅពីនេះអាមេរិកបានសន្យាផ្តល់ជំនួយវ៉ាក់សាំង១លានដូសបន្តថែមទៀតដល់ប្រទេសអាហ្វហ្គានីស្ថាន។ សរុបវ៉ាក់សាំងដែលអាមេរិកផ្តល់ជំនួយមានជាង ៤,៣ លានដូស៕ ដោយសាធី

...

ប្រភពរូប៖devex.com/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print