ក្រុមតោខៀវ Chelsea បានឈានទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ខណៈពួកគេបានបញ្ចប់ការទទួលជ័យជម្នះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយ៉ាងស្រួលលើក្រុម Tottenham ។ Spurs បានបរាជ័យក្រោមថ្វីជើង Chelsea ២គ្រាប់ក្នុងជើងទី១ ហើយការស៊ុតបាល់បញ្ចូលទីរបស់ Antonio Rudiger ពីជ្រុងរបស់ Mason Mount នៅនាទីទី១៨បានបន្តការឈ្នះនៅជើងទី២ទៀត ក្នុងលទ្ធផល១ទល់០ ដែលសរុបទាំង២ជើងគឺ៣ទល់០។ ក្រុមតោខៀវនឹងត្រូវប៉ះជាមួយ Arsenal ឬ Liverpool ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅ Wembley ។
ការប្រកួតនេះគឺជារាត្រីនៃការខកចិត្តមួយសម្រាប់ Spurs និងអតីតអ្នកចាត់ការ Chelsea របស់ពួកគេគឺលោក Antonio Conte ខណៈដែលពួកគេបានឃើញការពិន័យចំនួន២ដែលផ្តល់ដោយអាជ្ញាកណ្តាល Andre Marriner សម្រាប់កំហុសទៅលើ Pierre-Emile Hojbjerg និង Lucas Moura ដែលបានពិនិត្យយ៉ាងត្រឹមត្រូវដោយ VAR។ខ្សែប្រយុទ្ធ Harry Kane ក៏បានមើលឃើញគ្រាប់បាល់ដែលត្រូវបានចាត់ទុកជាមិនបានការព្រោះតែបាល់ offside ប៉ុន្តែក្រុម Chelsea មានការគ្រប់គ្រងបាល់បានច្រើនជាង Spurs ហើយនៅពេលដែលពួកគេបានបន្ថែមការនាំមុខនៅដើមដំបូង។ ការប្រកួតត្រូវបានផ្អាកយឺតពេលបន្ទាប់ពីមានការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ដនៅក្នុងហ្វូងមនុស្ស ហើយនៅពេលដែលក្រុម Chelsea បន្តបានបញ្ចប់ទម្រង់ការនៃការទទួលជ័យជម្នះរបស់ពួកគេ។ក្រុមតោខៀវ Chelsea ឥឡូវនេះបានកក់កៅអីក្នុងវគ្គផ្តាច់ព្រ័ត្រជាលើកទី៣ក្រោមការដឹកនាំរបស់លោក Thomas Tuchel ចាប់តាំងពីគាត់បានមកដល់ដើម្បីជំនួសតំណែង Frank Lampard ជិតមួយឆ្នាំមុន។ គាត់បានដឹកនាំក្រុមឡើងវគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីរដូវកាលមុនដែល Chelsea បានចាញ់ Leicester City មុនពេលឈ្នះពានរង្វាន់ក្លិបអឺរ៉ុបដ៏ធំគឺពានរង្វាន់ Champions League ទល់នឹង Manchester City ក្នុងទីក្រុង Porto កាលពីរដូវកាលមុន។
ក្រោមការដឹកនាំរបស់លោក Tuchel នៅ Chelsea ធ្វើឲ្យគាត់បានក្លាយជាអ្នកគ្រប់គ្រងដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ក្លិបដែលដឹកនាំឡើងកាន់វគ្គផ្តាច់ព្រ័ត្រ Champions League, FA Cup និង EFL Cup ហើយតាមភស្តុតាងនេះក្រុម Chelsea នឹងត្រូវប្រជែងពាន League Cup ដែលនឹងត្រូវប្រកួតនៅកីឡដ្ឋាន Wembley ក្នុងចុងខែកុម្ភៈខាងមុខ ៕ (រូបភាព ៖ BBC Sport)