សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ប្រគល់ផ្ទះចំនួន០៣ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​លោក​ វ៉ី​ សំណាង​ អភិបាល​នៃ​គណៈអភិបាលខេត្តកំពង់ស្ពឺ​ បានឱ្យដឹងថា​ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានប្រគល់ផ្ទះចំនួន០៣ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កន្លងមក។

ក្នុងឱកាសចែកជូនផ្ទះដល់ប្រជាពលរដ្ឋ សាខាកាកបាទក្រហមក៏បានយកអំណោយរួមមាន៖ អង្ករ, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ, នំធុង, មី, ប្រេងឆា និងថវិកាមួយចំនួន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន២០គ្រួសារ ស្ថិតនៅក្នុងភូមិមហាលំពាំងទី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បន្ថែមពីនេះ​ លោក​អភិបាល​ខេត្ត​ ក៏បានអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ​ ដោយសារតែការឆ្លងរីករាលដាលនៃជំងឺប្រភេទថ្មី សូមពុកម៉ែមាមីងបងប្អូនមេត្តាកុំភ្លេចវិធានការ ៣កុំ ៣ការពារឲ្យសោះ។ សូមអរគុណ!៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print