លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ចុះពិនិត្យមើលមណ្ឌលចាក់វ៉ាក់សាំងនិងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងមណ្ឌលសុខភាពបឹងបត់កណ្តាល ដែលស្ថិតនៅឃុំបឹងបត់កណ្តាល ស្រុកបាកាន

ចែករំលែក៖

ខេត្តពោធិ៍សាត់ : នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានចុះពិនិត្យមើលមណ្ឌលចាក់វ៉ាក់សាំងនិងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងមណ្ឌលសុខភាពបឹងបត់កណ្តាល ដែលស្ថិតនៅឃុំបឹងបត់កណ្តាល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
រហូតដល់ ថ្ងៃទី ១៣ ខែមករា​ ឆ្នាំ២០២២​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៣៤នាក់​ (ឆ្លងសហគមន៌​:​ ​​១២ នាំចូល:​ ២២នាក់) និងមានជាសះស្បេីយ​ ៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១២០៧១៨នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន​ ១១៧០៥៧ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ០នាក់​ (មិនបានចាក់វ៉ាក់សាំង​ ០នាក់)​ សរុប​ស្លាប់ ៣០១៥នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 2778687 ស្មេីនឹង​ 164419 ក្នុង១លាន នាក់​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115។
កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៧០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,២៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៥០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១០២,៥៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៩,៣៦% ៕


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print