លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តល់អានុសាសន៍ ៦ចំណុច ដល់គណៈចលនាស្ត្រី និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សម្រាប់អនុវត្តការងារក្នុងឆ្នាំ ២០២២

ចែករំលែក៖

ភ្នំពេញ : លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុង សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅអនុវត្តឆ្នាំ២០២២ របស់គណៈចលនាស្ត្រី និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ (តាមប្រព័ន្ធ ZOOM) នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២

ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលនូវក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស ។

សន្និបាតបានដំណើរការប្រកបដោយជោគជ័យ ដោយមានសមាជិកាចូលរួមសរុបចំនួន ១៥៩នាក់ ដែលមកពីគណៈកម្មាធិការកណ្តាលសមាគមនារី គណៈចលនាស្ត្រី ប្រធានសាខាសមាគម ប្រធានក្រុមស្ត្រី អភិបាលរងនិងប្រធានមន្ទីរកិច្ចការនារី ក្រសួង ស្ថាប័ន រាជធានី ខេត្ត ។ អង្គសន្និបាតនេះ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដ៏ធំធេង ដែលសមាគមនារី និងគណៈចលនាស្ត្រីសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ សមិទ្ធិផលដ៏ធំធេងនេះ បានរួមចំណែកក្នុងការរក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំណាក់កាលរាតត្បាតនៃជំងឺកូវីដ-១៩ កាត់បន្ថយបានបាតុភាពអសកម្មក្នុងសង្គម និងរក្សាបាននូវសុខភាព សុវត្ថិភាព និងស្ថិរភាព សន្តិភាព ធ្វើឱ្យប្រជាជនកាន់តែមានទំនុកចិត្ត ពេញចិត្តនិងគាំទ្រលើការដឹកនាំរបស់គណបក្សប្រជាជន ។

លោកស្រីកិត្តិសង្គហបណ្ឌិត បានផ្តល់អានុសាសន៍ចំនួន ៦ចំណុច មានដូចខាងក្រោម ៖

១- បំផុសចលនា អប់រំ ផ្សព្វផ្សាយឲ្យបានទូលំទូលាយជាប្រចាំ តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ជាពិសេស គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ក្នុងនោះត្រូវផ្តោតសំខាន់លើការផ្តល់សេវាសាធារណៈឲ្យបានឆាប់រហ័យប្រកបដោយប្រសិទ្ធិភាព និងតាមខ្លឹមសារ សេចក្តីសម្រេចនានារបស់រាជរដ្ឋាភិបាល។

២- ចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវខ្លឹមសារសន្និបាតលើកទី ៤៣ អាណត្តិទី៥ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ។

៣- ចូលរួមអនុវត្តឲ្យបានជោគជ័យ នូវផែនការសកម្មភាពសម្រាប់រយៈពេល៤ឆ្នាំ (២០២០-២០២៣) របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ដើម្បីតម្រង់ទិសទៅដណ្តើមជោគជ័យក្នុងការបោះឆ្នោត ២០២២-២០២៣ ។

៤- ពង្រឹងនិងថែរក្សានូវស្មារតីសាមគ្គីភាព ឯកភាពគ្នាខាងទស្សនៈ គោលជំហរ នយោបាយសតិអារម្មណ៍ ចាត់តាំងឲ្យកាន់តែរឹងមាំ។

៥- ដើម្បីបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ សូម ឯកឧត្តម លោកជំទាវ ទាំងអស់ បន្តផ្សព្វផ្សាយវិធានការណ៍របស់ក្រសួងសុខាភិបាល និងអនុសាសន៍ ណែនាំរបស់សម្តេចតេជោ ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ។ ខណៈដែលមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ត្រូវបានរកឃើញ មានចំនួន ៣៤ករណី (២៤ករណីជាករណីនាំចូល និង ១០ករណីជាករណីឆ្លងចេញពីសហគមន៍) ។

៦- ជម្រុញឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាននីមួយៗ បានទទួលការចាក់វ៉ាក់សាំងទាំងដូសទី ១ និង ដូសជម្រុញ តបតាមការអំពាវនាវរបស់ រាជរដ្ឋាភិបាល ៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print