នារីជនជាតិចិនបើករថយន្តស៊េរីទំនើបទៅបុកដើមឈើបាក់មួយដើម ហើយរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកខឿនចិញ្ចើមផ្លូវទើបទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ: នារីជនជាតិចិនម្នាក់បានបើករថយន្ត Range Roverយ៉ាងលឿន រេឡើងលើចិញ្ចើមផ្លូវទៅបុកដើមឈើបាក់អស់មួយដើម ហើយរថយន្តនៅមិនទាន់អស់ល្បឿនក៏ទៅបុកខឿនចិញ្ចើមផ្លូវទៅមុខលែងរួច តែសំណាងល្អមិនបណ្តាលឱ្យមានមនុស្សរងគ្រោះថ្នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញនារីជនជាតិចិនម្នាក់ បើករថយន្តម៉ាកRange Rover ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BC-1118 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន។ ខណៈបើកមកដល់ចំណុចកើតហេតុបានរេចង្កូតមកខាងស្តាំដៃឡើងចិញ្ចើមផ្លូវទៅបុកដើមឈើបាក់អស់មួយដើម ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានទៅបុកខឿនចិញ្ចើមផ្លូវកល់ទៅមុខលែងរួច ចំណែកអ្នកបើករថយន្តបង្ក ត្រូវសមត្ថកិច្ចមូលដ្ឋានឃាត់បាននៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print