រថយន្តLEXUS GS300ពន្លះរបាំងថ្មលើស្ពានអាកាសស្ទឹងមានជ័យបាក់អស់៣កង់​ រីឯរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ

ចែករំលែក៖

​ ភ្នំពេញ ៖​ បុរសម្នាក់រួមដំណើរជាមួយនារីម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តសេរីទំនើបមួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលរបាំងថ្មបាក់អស់៣កង់ រីឯរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ តែសំណាងល្អមិនមានអ្នករបួស ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃសុក្រទី១៤ខែមករាឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១​ ត្រង់ចំណុចលើស្ពានអាកាសស្ទឹងមានជ័យ​ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
​ យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្តសេរីទំនើបមួយគ្រឿងម៉ាកLEXUS GS300 ពណ៌ស​ ដោះស្លាកលេខចេញបាត់ បើកដោយបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់សង្ស័យស្រវឹងស្រាធ្វើដំណើរពីត្បូងទៅជើងឡើងស្ពានអាកាសស្ទឹងមានជ័យក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើដោយស្ថានភាពផ្លូវកោងផងនោះបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរបាំងថ្មបាក់អស់៣កង់ ឯរថយន្តបង្កក្រឡាប់ផ្ងារជើងឡើងលើច្រងាងៗ ភ្លាមៗនោះអ្នកបើកបរនិងអ្នករួមដំណើរបានលូនចេញពីរថយន្តដោះស្លាកលេខចេញ រួចរត់ចេញពីកន្លែងកើតហេតុ តែមួយសន្ទុះក្រោយមកទើបមកមើលរថយន្តវិញ។
​ ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍រាជធានីប្រចាំគោលដៅក្រោមស្ពានបានមកដល់ចំណុចកើតហេតុហើយបានទាក់ទងបន្តទៅសមត្ថកិច្វជំនាញចរាចរណ៍នៃស្នងការដ្ឋានរាជធានីភ្នំពេញមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print