ខ្សែប្រយុទ្ធ Aubameyang របស់ហ្គាបុងខកខានបង្ហាញខ្លួនពេលប៉ះហ្គាណាដោយសារមានបញ្ហាបេះដូង

ចែករំលែក៖

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្រុមកាំភ្លើងធំ Arsenal បានខកខានការប្រកួតពានរង្វាន់ Africa Cup of Nations ឲ្យជម្រើសជាតិហ្គាបុងជាមួយក្រុមហ្គាណាកាលពីថ្ងៃសុក្រ បន្ទាប់ពីការស្គេនបង្ហាញថាមានបញ្ហាបេះដូងបន្ទាប់ពីការឆ្លងជំងឺ Covid-19។ទោះបីជាយ៉ាងណាគ្រូពេទ្យរបស់ក្រុម Arsenal បាននិយាយទៅកាន់គ្រូពេទ្យរបស់ហ្គាបុងថា ស្ថានភាពរបស់គាត់មិនធ្ងន់ធ្ងរទេ ហើយគាត់កំពុងមានអារម្មណ៍ល្អ។

Aubameyang បានធ្វើតេស្តវិជ្ជមាន Covid-19 នៅពេលមកដល់ប្រទេសកាមេរូនកាលពីសប្តាហ៍មុន។ គាត់​បាន​ស្គេន​ ​មុន​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​មក​វិញ។ ជាមួយគ្នានេះអតីតខ្សែបម្រើក្រុម Southampton កីឡាករ Mario Lemina ឥឡូវនេះនៅ Nice និងខ្សែប្រយុទ្ធ Axel Meye ត្រូវបានច្រានចោលសម្រាប់ហេតុផលដូចគ្នា។សហព័ន្ធ​បាល់ទាត់​ប្រទេសហ្គាបុង​បាន​ស្នើ​ថា ​ការ​អវត្តមាន​ទាំង៣នាក់​គឺ​ជា​ការ​ប្រុង​ប្រយ័ត្ន។ សហព័ន្ធកីឡាបាល់ទាត់ហ្គាបុងបានសរសេរថា ការពិនិត្យសុខភាពបង្ហាញពីបញ្ហាបេះដូង ហើយ CAF មិនចង់ប្រថុយអ្វីទេ។ថ្លែងបន្ទាប់ពីលទ្ធផលស្មើ ១-១ ជាមួយក្រុមហ្គាណាលោក Patrice Neveuគ្រូបង្វឹកក្រុមជម្រើសជាតិហ្គាបុងបាននិយាយថា លោកត្រូវបានប្រាប់ត្រឹមតែ២ម៉ោងមុនពេលចាប់ផ្តើមដោយការហៅទូរស័ព្ទពី CAF ថាកីឡាករទាំង៣នឹងមិនមានវត្តមាន។ គាត់បានពណ៌នាលទ្ធផលនៃការស្គេនថាជាបញ្ហាតូច ហើយបាននិយាយថា គាត់បានសម្រេចចិត្តដើម្បីការពារកីឡាកររបស់គាត់ហើយមិនប្រើវា។លោកបានបន្ថែមថា លោកសង្ឃឹមថាពួកគេនឹងអាចរកបានសម្រាប់ការប្រកួតចុងក្រោយរបស់ក្រុមហ្គាបុងជាមួយម៉ារ៉ុកនៅថ្ងៃអង្គារ ប៉ុន្តែបញ្ហាសុខភាពរបស់កីឡាករគឺជារឿងសំខាន់បំផុត។Aubameyang បានខកខានការប្រកួតបើកឆាកពានរង្វាន់ Africa Cup of Nations របស់ហ្គាបុងដែលពួកគេបានយកឈ្នះក្រុមកូម៉ូរ៉ូស ១-០ កាលពីថ្ងៃចន្ទ។ ការ​ទទួល​ជ័យ​ជម្នះ​លើ​ក្រុម​ហ្គាណា​នឹង​ធានា​ឱ្យ​ពួក​គេ​ទទួល​បាន​កៅអី​វគ្គ​ជម្រុះ​ដោយ​ស្វ័យ​ប្រវត្តិ​សម្រាប់​វគ្គ​ជម្រុះ​តាម​ពូល​ជាមួយ​ក្រុម​កំពូល​តារាង​ពូល C ម៉ារ៉ុក។

Aubameyang ដែលបានធ្វើតេស្តវិជ្ជមាន Covid-19 កាលពីខែសីហា ឆ្នាំ២០២១ ខណៈដែលកីឡាកររូបនេះកំពុងបំពេញកាតព្វកិច្ចឲ្យក្រុមកាំភ្លើងធំ Arsenal ត្រូវបានទម្លាក់ និងដកហូតតំណែងប្រធានក្រុមកាលពីខែមុនសម្រាប់ហេតុផលមិនគោរពវិន័យ ៕ ​(រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print