សមត្ថកិច្ចប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសំអាងរបស់លោកស្រី ដេត ម៉ាលីណា បង្កប់នូវអាថ៌កំបាំងអាច (នីតិវិធីមិនប្រក្រតី)

ចែករំលែក៖

ភ្នំពេញ៖ ចម្ងល់ជាច្រើនរបស់មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ បានលើកឡើងថា សមត្ថកិច្ចប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសំអាង របស់លោកស្រី ដេត ម៉ាលីណា ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ប្រើប្រាស់ផលិតផល ធ្វើឲ្យមានរងផលប៉ះពាល់ដល់រាងកាយនិងស្បែកជាដើម គឺផលិតផល MLN ។ ទីបំផុត ! ហេតុអ្វីមិនធ្វើការចាប់យកសំភារៈ ផលិតផល MLN តាមពាក្យបណ្តឹងជនរងគ្រោះ និងនាំលោកស្រី ដេត ម៉ាលីណា អតីតភរិយា លោក ឌួង ឆាយ មកសាកសួរធ្វើកំណត់ហេតុស្តាប់ចម្លើយ បែជាដកខ្លួនត្រឡប់មកវិញឆ្គុយ ? នេះជាកម្មវត្ថុ បង្កើតជាចំងល់ថាជនរងគ្រោះប្តឹងខុស ឬមួយផលិតផល MLN របស់លោកស្រី ដេត ម៉ាលីណា យកធ្វើការពិសោធន៍ហើយគ្មានប៉ះពាល់ដល់សុខភាព? ប៉ន្តែមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ គាត់តាមដានក្នុងរឿងនេះ គិតថា អាចជាការត្រូវរ៉ូវគ្នាមើលទៅ (ពុករលួយ) ។
សូមបញ្ជាក់ថា ប្រតិបត្តិការការដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក គឹម ជាតិ អនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ ។ ពាក់ព័ន្ធក្នុងករណីខាងលើ តាមទូរស័ព្ទ ជាមួយអង្គភាព”នគរដ្រេហ្គន”នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ គាត់មិនបានធ្វើបកស្រាយ ឬបំភ្លឺអ្វីទេ លោកគ្រាន់តែនិយាយយ៉ាងខ្លីថា, លោកខលមកនៅទីណាសេវាខាងលោកស្តាប់គ្នាអត់បាន រួចក៏បិទទូរស័ព្ទ។ អង្គភាព”នគរដ្រេហ្គន”ព្យាយាមសូមការពន្យល់ពីនីតិខាងលើនោះដែរតាមរយៈប្រព័ន្ធ Telegram តែលោកមិនតប ដដែល ។
សូមរម្លឹកថា, សមត្ថកិច្ចប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសំអាងមួយកន្លែង ក្បែរវត្តអង្គតាម៉ិញ របស់អ្នកនាងដេតម៉ាលីណា អតីតភរិយាលោក ឌួង ឆាយ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះ ជាអ្នកប្រើប្រាស់ប៉ះពាល់សុខភាព ។ ប៉ុន្តែនីតិវិធី របស់កម្លាំងជំនាញគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសំអាងផលិតផល ប្រ៊េន MLN របស់អ្នកនាងដេតម៉ាលីណាធ្វើឡើងនៅវេលាម៉ោង០៣រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ក្បែរវត្តអង្គតាម៉ិញ នៅចំណុចផ្ទះលេខ៤៧២ ផ្លូវលេខដោនថោន៧ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ មូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្វើគ្រាន់បង្គ្រប់កិច្ច គឺកម្លាំងជំនាញបានបញ្ជាក់ថា ការចុះបង្ក្រាបនេះធ្វើឡើងក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះដែលកន្លងមកបានប្រើប្រាស់ផលិតផល ធ្វើឲ្យមានរងផលប៉ះពាល់ដល់រាងកាយនិងស្បែកជាដើម។ មន្រ្តីជំនាញបានបង្ហើបឲ្យដឹងថា ម្ចាស់ប្រ៊េន ផលិតផល MLN មានឈ្មោះ ដេត ម៉ាលីណា អតីតភរិយាលោក ឌួង ឆាយ។

ក្រោយប្រតិបត្តិការកម្លាំងសមត្ថកិច្ច មិនបានធ្វើការ ចាប់យកសម្ភារៈផលិត ឬសារធាតុផ្សំ យកទៅនោះទេ និងបានដកកម្លាំងទៅវិញផងដែរ ដោយសន្តិភាពរំភើយ ទើបកើតជាចំងល់ថា, មកបង្ក្រាប ឬមកគោះទឹកបង្អើលត្រី ? ។
មានព័ត៌មានជាច្រើនលេចឮ អាចចាត់ទុកថាជាកម្មវត្ថុសម្រាប់ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ តាមដាន ស៊ើបអង្កេត ស្រាវជ្រាវ តាមបច្ចេកទេសជំនាញចុះ ថាពិតឬមិនពិតយ៉ាងណានោះ ! ត្រង់ថា, មានច្រើនក្រុមណាស់ដើរដាក់ខែពីកន្លែងរកស៊ីមិនស្របច្បាប់ រហូតដល់អ្នកផ្សារអូរឬស្សីបង្ហើបថា, ដឹកអីវ៉ាន់តែ២កេសសោះ ចោទសំឡុតថាផលិតផលក្លែងក្លាយ មិនមែនទារលុយ២០ដុល្លារ , ឬ២០០ដុល្លារ ឯណាលោកព្រះ គឺជម្រិតទារម្តង២កៅស៊ូ ,២ដុំ, តែចំពោះព័ត៌មានលម្អិតសូមមេៗថ្នាក់លើសិក្សាផង ព្រោះល្បីណាស់ ខណះមានដល់ ១៤ក្រុម ដូច្នេះមិនដឹងថា, ក្រុមមួយ ព្យាយាមប្រើជំនាញគោះ (កន្ទេលធំបន្លំដេក) នោះឡើយ ៕

...


ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print