ក្រុមចោរ​ប្លន់​ប្រើដាវ,កាំប៉ិតបុ័ងតោ, ដំបងដែកកាប់វាយប្រជាពលរដ្ឋយកទ្រព្យសម្បត្តិក្នុងខេត្តព្រះសីហនុ​ ៥នាក់​ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជាបន្ដបន្ទាប់​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា និងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ បានធ្វើការបង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ទោស (ធាក់ម៉ូតូផ្តួល រួចប្រើដាវ កាំប៉ិតបុ័ងតោ ដំបងដែកកាប់ និងវាយប្លន់យកម៉ូតូ ព្រមទាំងសម្ភារៈមានតម្លៃ) ។​ នេះបេី​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅល្ងាចថ្ងៃទី១៤​ ខែមករា​ ឆ្នាំ​២០២២។

យោងតាម​របាយការណ៍​របស់​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ធាក់ម៉ូតូផ្តួល រួចប្រើដាវ កាំប៉ិតបុ័ងតោ ដំបងដែកកាប់ និងវាយប្លន់យកម៉ូតូ ព្រមទាំងសម្ភារមានតម្លៃ) មួយបានកើតឡើង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២០និង៣០នាទី នៅចំណុចផ្លូវដើមឈើចាំស្នេហ៍ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មានគ្នា០៥នាក់ ជិះម៉ូតូ ០២គ្រឿង (ម៉ាក Honda Scoppy ស៊េរីឆ្នាំ២០២២ ពណ៌ស ពាក់ស្លាកលេខ​ កំពត 1S-8446 និងម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ស្លាកលេខ​ កំពត 1R-7442) បានធ្វើសកម្មភាព ធាក់ផ្តួលម៉ូតូរបស់ប្រជាពលរដ្ឋ ក្នុងខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវ ដោយបុរសជាអ្នកបើកម៉ូតូ រីឯនារីជាសង្សារជិះពីក្រោយ បណ្តាលឲ្យដួលរងរបួស។ បន្ទាប់មកក្រុមជនសង្ស័យ បានប្រើដាវ កាំប៉ិតបុ័ងតោ ដំបងដែកកាប់ និងវាយទៅលើជនរងគ្រោះបន្ថែមទៀត ប្លន់យកម៉ូតូ ០១គ្រឿង ម៉ាក Honda Scoppy-I ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1R-6102 ព្រមទាំងប្លន់យកកាបូបស្ពាយចំហៀង ០១ ពណ៌ប្រផេះ មានទូរស័ព្ទដៃ ០២ គ្រឿង ម៉ាក Iphone11 pro ពណ៌ខ្មៅ iphone8 ពណ៌ខ្មៅ និងគ្រឿងសម្អាងមួយចំនួន កាបូបតូចវែង ០១ ពណ៌ខ្មៅ មានលុយខ្មែរ ចំនួន ២០០,០០០៛ (ម្ភៃម៉ឺនរៀល) និងកាត់ផ្សេងៗមួយចំនួន រួចជិះគេចខ្លួនបាត់ ហើយក្នុងហេតុការណ៍នេះបណ្តាលឲ្យជនរងគ្រោះរងរបួស។

ជនរងគ្រោះទាំង០២នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ តាត់ ភត្រ្តា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនកាស៊ីណូ វិមានខ្សាច់ស មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
-រងរបួស៖ ដាច់រលាត់ម្រាមដៃខាងឆ្វេង និងជង្គុង ។
២-ឈ្មោះ ប្រាក់ ច័ន្ទដាលីន ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនកាស៊ីណូ មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
-រងរបួស៖ ច្រមុះ ,មាត់ ,រលាត់ដៃខាងឆ្វេង និងរលាត់ជើងត្រងចង្គុងខាងឆ្វេង ។

ចំណែក​សម្ភារបាត់បង់៖
-ម៉ូតូ ០១គ្រឿង ម៉ាក Honda Scoppy-I ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខៈ ព្រៃវែង 1R-6102
-កាបូបស្ពាយចំហៀង ០១ ពណ៌ប្រផេះ
-ទូរស័ព្ទដៃ ០២ គ្រឿង (ម៉ាក Iphone11 pro ពណ៌ខ្មៅ ,iphone8 ពណ៌ខ្មៅ)
-គ្រឿងសម្អាងមួយចំនួន
-កាបូបលុយតូចវែង ០១ ពណ៌ខ្មៅ
-លុយខ្មែរ ចំនួន ២០០,០០០៛ (ម្ភៃម៉ឺនរៀល)
-អត្តសញ្ញាណប័ណ្ណ ០២សន្លឹក និងកាតចាក់វ៉ាកសាំង ០២សន្លឹក ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា និងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានដាក់កម្លាំងតាមដងផ្លូវត្រង់ចំណុចសំខាន់ ដើម្បីចាំស្ទាក់ចាប់ជនសង្ស័យ រហូតដល់វេលាម៉ោង ២១និង១៥នាទី ទើបធ្វើការស្ទាក់ចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់ ជាជនជាតិខ្មែរ ភេទប្រុស នៅចំណុចផ្លូវជាតិលេខ៤ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រីឯជនសង្ស័យម្នាក់ ទៀត ជាជនជាតិខ្មែរ ភេទប្រុស បានផ្តួលម៉ូតូចោល រួចរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់ កម្លាំងសមត្ថកិច្ចយើងកំពុងស្វែងរកចាប់ខ្លួន ។

កម្លាំងសមត្ថកិច្ចជំនាញ បានបន្តការស្រាវជ្រាវរហូតដល់វេលាម៉ោង ០៣ និង ២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ធ្វេីការចាប់ឃាត់ខ្លួនបក្ខពួករបស់ជនសង្ស័យបាន ម្នាក់​ទៀត ជាជនជាតិខ្មែរ ភេទប្រុស ។ ក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចជំនាញ ធ្វើការឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន ០៥នាក់ រីឯជនសង្ស័យដែលរត់គេចខ្លួន និងបក្ខពួករបស់ជនសង្ស័យមួយចំនួនទៀត កម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួន។

ជនសង្ស័យទាំង០៥នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ហុក ចិត្រា ភេទប្រុស មុខរបរ មិនពិតប្រាកដ មានទីលំនៅ រាជធានីភ្នំពេញ (មិនពិតប្រាកដ) ។
២-ឈ្មោះ ព្រំ ឈៀងសៀវថង ភេទប្រុស មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិសឹង ឃុំរការខ្នង ស្រុកដូនកែវ ខេត្តតាកែវ ។

៣-ឈ្មោះ ហន ប៊ុនថុង ភេទប្រុស មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។
៤-ឈ្មោះ យ៉ាង វាសនា ភេទប្រុស មុខរបរ មិនពិតប្រាកដ មានទីលំនៅ ឃុំព្រែកប្រើស ស្រុកកំពង់ត្រាច ខេត្តកំពត ។
៥-ឈ្មោះ អំ ពេជ ហៅ ពេជ្រ ភេទប្រុស មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។

ដោយឡែក​វត្ថុតាងដកហូតបានពីជនសង្ស័យរួមមាន៖
-កាំប៉ិតបុ័ងតោ ០១ដើម (ឧបករណ៍ធ្វើសកម្មភាព)
-កាបូបស្ពាយចំហៀង ០១ ពណ៌ប្រផេះ មានគ្រឿងសម្អាងមួយចំនួន (ផលនៃអំពើប្លន់)
-កាបូបលុយតូចវែង ០១ ពណ៌ខ្មៅ មានកាត់ផ្សេងៗមួយចំនួន (ផលនៃអំពើប្លន់)
-ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Iphone11 pro ពណ៌ខ្មៅ (ផលនៃអំពើប្លន់)
-ម៉ូតូចំនួន ០៥គ្រឿង៖
១-ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ឡើងតែមឆ្នាំ២០២២ ពណ៌ខ្មៅ ស្លាកលេខៈ កំពត 1R-7442 (មធ្យោបាយជិះធ្វើសកម្មភាព និងជាផលនៃអំពើប្លន់នៅខេត្តកំពត)
២-ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ គ្មានស្លាកលេខ (ផលនៃអំពើប្លន់)
៣-ម៉ាក Honda Scoppy-I ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខៈ ព្រៃវែង 1R-6102 (ផលនៃអំពើប្លន់)
៤-ម៉ាក Honda Scoppy ស៊េរីឆ្នាំ២០២១ ពណ៌ស ពាក់ស្លាកលេខៈ កំពត 1S-8446 (មធ្យោបាយជិះធ្វើសកម្មភាព) ។
៥-ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០២០ ឡើងតែមឆ្នាំ២០២២ ពណ៌ខ្មៅ ស្លាកលេខៈ កំពត 1Q-7988 (មធ្យោបាយជិះធ្វើសកម្មភាព)។

បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា៖ ក្រុមបក្ខពួករបស់គេ ដែលចេញធ្វើសកម្មភាពធាក់ម៉ូតូផ្តួល រួចប្រើដាវ កាំប៉ិតបុ័ងតោ ដំបងដែកកាប់ និងវាយប្លន់យកម៉ូតូ ព្រមទាំងសម្ភារៈមានតម្លៃ សរុបមានគ្នាចំនួន ០៩នាក់ ដោយបច្ចុប្បន្នត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានចំនួន០៥នាក់ ។

គួរបញ្ជាក់ថា​ អំពីសកម្មភាពដែលបានប្រព្រឹត្តកន្លងមក៖
១-នៅក្នុងទឹកដីនៃខេត្តព្រះសីហនុ ពួកគេធ្វើសកម្មភាពធាក់ម៉ូតូផ្តួល រួចប្រើដាវ កាំប៉ិតបុ័ងតោ ដំបងដែកកាប់ និងវាយប្លន់យកម៉ូតូ ព្រមទាំងសម្ភារៈមានតម្លៃបានចំនួន០៨ករណី ។
២-នៅខេត្តកំពត ពួកគេធ្វើសកម្មភាពធាក់ម៉ូតូផ្តួល រួចប្រើដាវ កាំប៉ិតបុ័ងតោ ដំបងដែក
កាប់ និងវាយប្លន់យកម៉ូតូ ព្រមទាំងសម្ភារមានតម្លៃ បានចំនួន ០៥ករណី ។
៣-នៅរាជធានីភ្នំពេញ ពួកគេធ្វើសកម្មភាពធាក់ម៉ូតូផ្តួល រួចប្រើដាវ ,កាំប៉ិតបុ័ងតោ ,ដំបងដែក កាប់ និងវាយប្លន់យកម៉ូតូ ព្រមទាំងសម្ភារមានតម្លៃ បានចំនួន ០៦ករណី ។
៤-នៅខេត្តតាកែវ មានដីកាបង្គាប់អោយចាប់ខ្លួនរបស់សាលាដំបូងខេត្តតាកែវ ផងដែរ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវ​បានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ។​ ចំពោះបក្ខពួករបស់ជនសង្ស័យដែលរត់គេចខ្លួន កម្លាំងសមត្ថកិច្ចជំនាញ កំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួន មកផ្ដន្ទាទោសតាមច្បាប់ផងដែរ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print