គណៈកម្មាធិការគណបក្សប្រជាជនសង្កាត់ច្បារអំពៅទី១ បានរៀបចំពិធីសន្និបាតដើម្បីបូកសរុបកម្មវិធីនយោបាយអភិវឌ្ឍសង្កាត់អាណត្តិទី៤ (២០១៧-២០២២) និងលើកទិសដៅបន្តសំរាប់អាណត្តិទី៥ (២០២២-២០២៧) របស់គណបក្សសង្កាត់ ក្រោមអធិបតីភភាពលោក រស់ សុភក្ត័
ភ្នំពេញ : នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃសៅរ៍ទី១៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨.០០ព្រឹក គណៈកម្មាធិការគណបក្សប្រជាជនសង្កាត់ច្បារអំពៅទី១ បានរៀបចំពិធីសន្និបាតដើម្បីបូកសរុបកម្មវិធីនយោបាយអភិវឌ្ឍសង្កាត់អាណត្តិទី៤ (២០១៧-២០២២) និងលើកទិសដៅបន្តសំរាប់អាណត្តិទី៥ (២០២២-២០២៧) របស់គណបក្សសង្កាត់ ក្រោមអធិបតីភាព លោក រស់ សុភក្ត័ ប្រធានក្រុមការងារចុះជួយសង្កាត់ច្បារអំពៅទី១ និងដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអនុប្រធាន សមាជិកក្រុមការងារចុះជួយសង្កាត់។
សន្និបាតនេះប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់ សមាជិក សមាជិកាគណៈកម្មាធិការបក្សសង្កាត់ គណៈសាខាបក្សភូមិ គណៈសាខាបក្សចំណុះឲ្យសង្កាត់ និងប្រធានក្រុមបក្ស សរុបអ្នកចូលរួមមាន ១០១នាក់ និងបានបង្ហាញបេក្ខភាព សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ (ពេញសិទ្ធ និងបំរុង)៕
ដោយ ស សម