ភ្នំពេញ: លោកអភិបាលនៃគណ:អភិបាលខណ្ឌព្រែកព្នៅបានអោយដឹងថា:ភ្លៀងលាយឡំនិងខ្ហល់កន្ត្រាក់កាលពីរសៀលម៉ោង២នឹង១៥នាទីថ្ងៃនេះក្នុងមូលដ្ឋានរបស់លោកបានបណ្តាលអោយខូចខាតផ្ទះសម្បែង សម្ភារ:មានដូចតទៅ: ១/-សង្កាត់គោករកាខូចខាត៖
-ផ្ទះប្រជាពលរដ្ឋខូចខាតទាំងស្រុងចំនួន៣ខ្នងនៅភូមិកប់ស្រូវ១ខ្នង និង សហគមន៏អណ្តូង៤ ចំនួន២ខ្នងផ្ទះ។
-ផ្ទះប្រជាពលរដ្ឋរបស់អង្គការ PCL ខូចដំបូលផ្ទះចំនួន៧៥ខ្នង។
២/-សង្កាត់ព្រែកព្នៅខូចខាត៖
-បាក់អង់តែនទូរស័ព្ទចំនួន១ និងបើុងក្បឿងតំបូលផ្ទះតិចតួចរបស់ប្រជាពលរដ្ឋចំនួន៣ខ្នង។
ដោយឡែកសង្កាត់ផ្សេងទៀតពុំមានបញ្ហាឡើយ។
សូមបញ្ជាក់៖ពុំមានប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ។
...